ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 20:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​មិន​បាន​ចូល​ទៅ​ជិត​លោក​ស្រី​សារ៉ា​ទេ។ ស្ដេច​ទូល​សួរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​សាសន៍​មួយដែល​គ្មាន​ទោស​ដែរ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​អ័ប៊ីម្ម៉ាឡិច​មិន​បាន​ចូលទៅជិត​សារ៉ា​ទេ ដូច្នេះ​ទ្រង់​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​ព្រះអង្គ​នឹង​សម្លាប់​ប្រជាជាតិ​មួយ ទោះបីជា​ប្រជាជាតិនោះ​គ្មានទោស​ក៏ដោយ​ឬ​?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ពុំ​ទាន់​បាន​ប៉ះ‌ពាល់​លោក​ស្រី​សារ៉ា​នៅ​ឡើយ​ទេ ស្ដេច​ទូល​វិញ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះអង្គ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជាតិ​មួយ ទោះ​បី​ជាតិ​នោះ​សុចរិត​ក៏​ដោយ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អ័ប៊ី‌ម៉្មា‌ឡិច​មិន​បាន​ចូល​ទៅ​ជិត​សារ៉ា​សោះ ក៏​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​បំផ្លាញ​ទាំង​នគរ​សុចរិត​ដែរ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

ស្តេច​អប៊ីម៉ា‌ឡិច​ពុំ​ទាន់​បាន​ប៉ះ​ពាល់​សារ៉ា​នៅ​ឡើយ​ទេ ស្តេច​មាន​ប្រសាសន៍​វិញ​ថា៖ «អុលឡោះ‌ជាអម្ចាស់ តើ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជាតិ​មួយ ទោះ​បី​ជាតិ​នោះ​សុចរិត​ក៏​ដោយ​ឬ?

សូមមើលជំពូក



លោកុ‌ប្បត្តិ 20:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ និង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា


តើ​បុរស​នោះ​មិន​បាន​ប្រាប់​ទូល‌បង្គំ​ថា "នាង​ជា​ប្អូនខ្ញុំ"ទេ​ឬ? ហើយ​នាង​ខ្លួន​ឯង​ផ្ទាល់​ក៏​និយាយ​ដែរ​ថា "គាត់​ជា​បង‌ប្រុស​ខ្ញុំ"។ ដូច្នេះ ទូល‌បង្គំ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្អាត​ស្អំ​ទេ ហើយ​ដៃ​ទូល‌បង្គំ​ក៏​ឥត​សៅ​ហ្មង​ដែរ»។


ពេល​នោះ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូលមក​ស្ដេច​ថា៖ «មែន យើង​ដឹង​ហើយ​ថា អ្នក​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្អាត​ស្អំ ហើយ​យើង​ក៏​បាន​ឃាត់​មិន​ឲ្យ​អ្នកប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង​ដែរ។ ហេតុ​នេះហើយ​បាន​ជា​យើង​មិន​ឲ្យ​អ្នក​ប៉ះ​ពាល់​នាង។


ដូច្នេះ ចំណង់​បើ​មនុស្ស​អាក្រក់​បាន​សម្លាប់​មនុស្ស​សុចរិត នៅ​លើ​ដំណេក ក្នុង​លំ‌នៅ​របស់​ខ្លួន នោះ​តើ​មិន​ឲ្យ​យើង​សង‌សឹក​ជំនួស​ឈាម​អ្នក​នោះ ដោយ​ដក​ឯង​ចេញ​ពី​ផែនដី​ទៅ លើស​ជាង​ទៅ​ទៀត​ទេ​ឬ?»


ហើយ​ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ​ថា៖ «គឺ​ទូល‌បង្គំ​ទេ​តើ ដែល​បង្គាប់​ឲ្យ​រាប់​ចំនួន​ជន​ទាំង‌ឡាយ គឺ​ទូល‌បង្គំ​ដែល​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​ល្មើស តែ​ពួក​ចៀម​ទាំង​នេះ​វិញ តើ​គេ​បាន​ធ្វើ​ខុស​អ្វី? ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ទាស់​នឹង​ទូល‌បង្គំ និង​ពួក​វង្ស​របស់​ទូល‌បង្គំ​ចុះ សូម​កុំ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​គេ​ត្រូវ​វេទនា​ឡើយ»។