លោកុប្បត្តិ 20:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ព្រះបាទអប៊ីម៉ាឡិចពុំទាន់បានប៉ះពាល់លោកស្រីសារ៉ានៅឡើយទេ ស្ដេចទូលវិញថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 រីឯអ័ប៊ីម្ម៉ាឡិចមិនបានចូលទៅជិតសារ៉ាទេ ដូច្នេះទ្រង់ទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំអើយ តើព្រះអង្គនឹងសម្លាប់ប្រជាជាតិមួយ ទោះបីជាប្រជាជាតិនោះគ្មានទោសក៏ដោយឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ព្រះបាទអ័ប៊ីម៉្មាឡិចមិនបានចូលទៅជិតលោកស្រីសារ៉ាទេ។ ស្ដេចទូលសួរថា៖ «ឱព្រះអម្ចាស់អើយ តើព្រះអង្គនឹងបំផ្លាញសាសន៍មួយដែលគ្មានទោសដែរឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 តែអ័ប៊ីម៉្មាឡិចមិនបានចូលទៅជិតសារ៉ាសោះ ក៏ទូលសួរថា ឱព្រះអម្ចាស់អើយ តើទ្រង់នឹងបំផ្លាញទាំងនគរសុចរិតដែរឬអី សូមមើលជំពូកអាល់គីតាប4 ស្តេចអប៊ីម៉ាឡិចពុំទាន់បានប៉ះពាល់សារ៉ានៅឡើយទេ ស្តេចមានប្រសាសន៍វិញថា៖ «អុលឡោះជាអម្ចាស់ តើនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ? សូមមើលជំពូក |
ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំទេតើដែលបញ្ជាឲ្យជំរឿនប្រជាជន ទូលបង្គំបានប្រព្រឹត្តអំពើបាប និងអំពើអាក្រក់។ ប្រជាជនទាំងនេះពុំបានប្រព្រឹត្តអ្វីខុសទេ។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមដាក់ទោសតែទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះបានហើយ! សូមកុំឲ្យគ្រោះកាចនេះកើតមានដល់ប្រជារាស្ដ្ររបស់ព្រះអង្គឡើយ!»។