ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ចំណោម​មនុស្ស​សុចរិត​ទាំង​ហាសិប​នាក់ ប្រហែល​ជា​នៅ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​មូល ដោយ​ព្រោះ​ខ្វះ​ប្រាំ​នាក់​នោះ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើងរក​ឃើញ​មាន​សែសិប​ប្រាំ​នាក់ យើង​នឹង​មិន​បំផ្លាញ​ទី​ក្រុង​នោះ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រហែលជា​មនុស្ស​សុចរិត​ហាសិប​នាក់​នោះ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះអង្គ​នឹង​បំផ្លាញ​ទីក្រុង​ទាំងមូល​ដោយព្រោះ​ខ្វះ​ប្រាំ​នាក់​នោះ​ឬ​?”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​បំផ្លាញ​ឡើយ ប្រសិនបើ​យើង​រកឃើញ​សែសិបប្រាំ​នាក់​នៅ​ទីនោះ”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​សុចរិត​ប្រហែល​ជា​មិន​ទាន់​បាន​គ្រប់​ចំនួន​ហា‌សិប​ទេ គឺ​នៅ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះអង្គ​នឹង​រំលាយ​ទីក្រុង​ទាំង​មូល​ចោល ព្រោះ​តែ​ប្រាំ​នាក់​នោះ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​តែ​សែ‌សិប​ប្រាំ​នាក់ យើង​នឹង​មិន​រំលាយ​ទីក្រុង​នោះ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​មនុស្ស​សុចរិត​ទាំង​៥០​នាក់​នោះ ប្រហែល​ជា​នឹង​មាន​ខ្វះ​៥​នាក់ ដូច្នេះ តើ​ទ្រង់​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​មូល ដោយ​ព្រោះ​ខ្វះ​៥​នាក់​ឬ​អី នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អញ​ឃើញ​មាន​៤៥​នាក់ នោះ​អញ​មិន​បំផ្លាញ​ទេ

សូមមើលជំពូក

អាល់គីតាប

ប្រហែល​ជា​មនុស្ស​សុចរិត​មិន​ទាន់​បាន​គ្រប់​ចំនួន​ហាសិប​ទេ គឺ​នៅ​ខ្វះ​ប្រាំ​នាក់ តើ​អុលឡោះ​នឹង​រំលាយ​ទី​ក្រុង​ទាំង​មូល​ចោល ព្រោះ​តែ​ប្រាំ​នាក់​នោះ​ឬ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​តែ​សែ‌សិប​ប្រាំ​នាក់ យើង​នឹង​មិន​រំលាយ​ទី​ក្រុង​នោះ​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើង​រក​ឃើញ​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅ​ទី​ក្រុង​សូដុម យើង​នឹង​ប្រណី​ដល់​ទី​នោះ​ទាំង​មូល ដោយ​យល់​ដល់​ពួក‌គេ»។


លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «សូម​អភ័យ​ទោស​ដល់​ទូល‌បង្គំ​ដែល​ហ៊ាន​តវ៉ា​ជាមួយ​ព្រះ‌អម្ចាស់ ដែល​ទូល‌បង្គំ​ជា​ធូលី​ដី ហើយ​ជា​ផេះ​ប៉ុណ្ណោះ។


លោក​ទូល​ព្រះ‌អង្គ​ទៀត​ថា៖ «ប្រហែល​ជា​រក​បាន​តែ​សែសិប​នាក់​ទេ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ ដោយ​យល់​ដល់​សែ​សិប​នាក់​នោះ»។


ដើម្បី​ឲ្យ​គេ​បាន​ទូល​សូម​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឲ្យ​ព្រះ‌អង្គ​បាន​ប្រោស​មេត្តា​ដល់​គេ ពី​ដំណើរ​អាថ៌‌កំបាំង​នេះ ប្រ‌យោជន៍​ឲ្យ​ដានី‌យ៉ែល និង​គូ​កន​របស់​លោក​មិន​ត្រូវ​វិនាស ព្រម​ទាំង​ពួក​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ នៅ​ស្រុក​បាប៊ី‌ឡូនផង។