Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:28 - ព្រះគម្ពីរខ្មែរសាកល

28 ប្រហែលជា​មនុស្ស​សុចរិត​ហាសិប​នាក់​នោះ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះអង្គ​នឹង​បំផ្លាញ​ទីក្រុង​ទាំងមូល​ដោយព្រោះ​ខ្វះ​ប្រាំ​នាក់​នោះ​ឬ​?”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​បំផ្លាញ​ឡើយ ប្រសិនបើ​យើង​រកឃើញ​សែសិបប្រាំ​នាក់​នៅ​ទីនោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ក្នុង​ចំណោម​មនុស្ស​សុចរិត​ទាំង​ហាសិប​នាក់ ប្រហែល​ជា​នៅ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​មូល ដោយ​ព្រោះ​ខ្វះ​ប្រាំ​នាក់​នោះ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើងរក​ឃើញ​មាន​សែសិប​ប្រាំ​នាក់ យើង​នឹង​មិន​បំផ្លាញ​ទី​ក្រុង​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 មនុស្ស​សុចរិត​ប្រហែល​ជា​មិន​ទាន់​បាន​គ្រប់​ចំនួន​ហា‌សិប​ទេ គឺ​នៅ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះអង្គ​នឹង​រំលាយ​ទីក្រុង​ទាំង​មូល​ចោល ព្រោះ​តែ​ប្រាំ​នាក់​នោះ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​តែ​សែ‌សិប​ប្រាំ​នាក់ យើង​នឹង​មិន​រំលាយ​ទីក្រុង​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ក្នុង​មនុស្ស​សុចរិត​ទាំង​៥០​នាក់​នោះ ប្រហែល​ជា​នឹង​មាន​ខ្វះ​៥​នាក់ ដូច្នេះ តើ​ទ្រង់​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​មូល ដោយ​ព្រោះ​ខ្វះ​៥​នាក់​ឬ​អី នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អញ​ឃើញ​មាន​៤៥​នាក់ នោះ​អញ​មិន​បំផ្លាញ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ប្រហែល​ជា​មនុស្ស​សុចរិត​មិន​ទាន់​បាន​គ្រប់​ចំនួន​ហាសិប​ទេ គឺ​នៅ​ខ្វះ​ប្រាំ​នាក់ តើ​អុលឡោះ​នឹង​រំលាយ​ទី​ក្រុង​ទាំង​មូល​ចោល ព្រោះ​តែ​ប្រាំ​នាក់​នោះ​ឬ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​តែ​សែ‌សិប​ប្រាំ​នាក់ យើង​នឹង​មិន​រំលាយ​ទី​ក្រុង​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ប្រសិនបើ​នៅក្នុង​សូដុម យើង​រកឃើញ​មនុស្ស​សុចរិត​ហាសិប​នាក់​ក្នុង​ទីក្រុង​នោះ យើង​នឹង​លើកលែងទោស​ឲ្យ​កន្លែង​នោះ​ទាំងមូល ដោយយល់ដល់​ពួកគេ”។


អ័ប្រាហាំ​ទូល​តប​ថា​៖ “មើល៍! ទូលបង្គំ​ហ៊ាន​ទូល​ព្រះអម្ចាស់​នៃទូលបង្គំ ទោះបី​ទូលបង្គំ​ជា​ធូលីដី និង​ជា​ផេះ​ក៏ដោយ​។


គាត់​បន្ត​ទូល​ព្រះអង្គ​ទៀត​ថា​៖ “ប្រហែលជា​ព្រះអង្គ​រកឃើញ​សែសិប​នាក់​នៅ​ទីនោះ”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​ធ្វើ​ឡើយ ដោយយល់ដល់​សែសិប​នាក់​នោះ”។


ដើម្បីឲ្យ​ពួកគេ​បាន​ទូល​សុំ​សេចក្ដីមេត្តា​ពី​ព្រះ​នៃ​ស្ថានសួគ៌ ទាក់ទងនឹង​អាថ៌កំបាំង​នោះ ដើម្បីកុំឲ្យ​ដានីយ៉ែល និង​ពួក​មិត្តភក្ដិ​របស់គាត់ ត្រូវបាន​បំផ្លាញជីវិត​ជាមួយ​ពួក​អ្នកប្រាជ្ញ​ឯទៀត​នៃ​បាប៊ីឡូន​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម