បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
លោកុប្បត្តិ 16:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាគេហៅអណ្ដូងនោះថា អណ្ដូងឡាហាយ-រយ អណ្ដូងនោះនៅចន្លោះកាដេស និងបារែដ។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ គេដាក់ឈ្មោះអណ្ដូងនោះថា បៀរ-ឡាហាយ-រយ មើល៍! អណ្ដូងនោះនៅចន្លោះកាដេស និងបេរេឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្ដូងទឹកនោះថា “អណ្ដូងឡាហាយ-រយ”។ អណ្ដូងនោះស្ថិតនៅចន្លោះភូមិកាដេស និងភូមិបារ៉ែដ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាគេហៅក្បាលទឹកនោះថា ក្បាលទឹកឡាហាយ-រយ នោះនៅកណ្តាលកាដេសនឹងបារែឌ។ អាល់គីតាប ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្តូងទឹកនោះថា “អណ្តូងឡាហាយរយ”។ អណ្តូងនោះស្ថិតនៅចន្លោះភូមិកាដែស និងភូមិបារ៉ែដ។ |
បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
នាងហាការបានបង្កើតកូនប្រុសមួយឲ្យលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលហាការបង្កើតនោះថា "អ៊ីសម៉ាអែល"។
ពេលនោះ ព្រះទ្រង់បំភ្លឺភ្នែកនាងឲ្យឃើញអណ្តូងទឹកមួយ នាងក៏ទៅដងទឹកដាក់ពេញថង់ស្បែក រួចយកមកឲ្យកូនផឹក។
ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "បៀរ-សេបា" ព្រោះលោកទាំងពីរបានស្បថនឹងគ្នានៅទីនោះ។
ក្រោយពីលោកអ័ប្រាហាំស្លាប់ទៅ ព្រះបានប្រទានពរឲ្យលោកអ៊ីសាក កូនប្រុសរបស់លោក ហើយលោកអ៊ីសាកក៏តាំងទីលំនៅត្រង់អណ្តូងឡាហាយ-រយ។
ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។