លោកុប្បត្តិ 11:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអើប៉ាក់សាឌមានអាយុសាមសិបប្រាំឆ្នាំ គាត់បង្កើតបានសេឡា។ ព្រះគម្ពីរខ្មែរសាកល អើប៉ាក់សាឌរស់នៅបាន ៣៥ ឆ្នាំ គាត់ក៏បង្កើតសេឡា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកអើប៉ាក់សាឌអាយុសាមសិបប្រាំឆ្នាំ លោកបង្កើតបានសេឡា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើប៉ាក់សាឌអាយុបាន៣៥ឆ្នាំ នោះគាត់បង្កើតបានសេឡា អាល់គីតាប ពេលអើប៉ាក់សាឌអាយុសាមសិបប្រាំឆ្នាំ គាត់បង្កើតបានសេឡា។ |
ក្រោយកំណើតអើប៉ាក់សាឌមក គាត់រស់នៅបានប្រាំរយឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
ក្រោយកំណើតសេឡាមក គាត់រស់នៅបានបួនរយបីឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
សេឡាជាកូនកៃណាន កៃណានជាកូនអើប៉ាក់សាឌ អើប៉ាក់សាឌជាកូនសិម សិមជាកូនណូអេ ណូអេជាកូនឡាមេក