ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 9:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​តង្វាយ​ដុត និង​ខ្លាញ់​នៅ​លើ​អាសនា កាល​ប្រជា‌ជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌អម្ចាស់​ឆេះ​តង្វាយ​ដុត​ទាំង​មូល និង​ដុំ​ខ្លាញ់ នៅ​លើ​អាសនៈ។ ពេល​ប្រជា‌ជន​ទាំង​មូល​ឃើញ​ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរ‌សាទរ រួច​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​ដង្វាយ​ដុត នឹង​ខ្លាញ់​នៅ​លើ​អាសនា កាល​បណ្តាជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។

សូមមើលជំពូក

អាល់គីតាប

គឺ​មាន​ភ្លើង​ចេញ​ពីអុលឡោះ‌តាអាឡា ឆេះ​គូរបាន​ដុត និង​ដុំ​ខ្លាញ់​នៅ​លើ​អាសនៈ។ ពេល​ប្រជា‌ជន​ទាំង​មូល​ឃើញ ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរ‌សាទរ រួច​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

សូមមើលជំពូក



លេវី‌វិន័យ 9:24
24 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ថ្ងៃ​លិច​ផុត​ទៅ ហើយ​មេឃ​ក៏​ងងឹត នោះ​មើល៍ មាន​គុក​ភ្លើង​ហុយ​ផ្សែង និង​ចន្លុះ​ដែល​មាន​អណ្ដាត​ភ្លើង ឆេះ​ទៅ​មក​តាម​ចន្លោះ​ដុំ​សាច់​ទាំង​នោះ។


ពេល​នោះ លោក​អាប់‌រ៉ាម​ក៏​ក្រាប​ផ្កាប់​មុខ ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖


ហើយ​ទ្រង់​អធិ‌ស្ឋាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌អង្គ​គង់​ពី​លើ​ចេរូ‌ប៊ីម​អើយ គឺ​ព្រះ‌អង្គ​តែ​មួយ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី​នេះ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី


រួច​ទ្រង់​ស្អាង​អាស‌នា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌ទ្រង់​ក៏​តប​ពី​ស្ថាន‌សួគ៌​មក ដោយ​ភ្លើង​នៅ​លើ​អាស‌នា​តង្វាយ​ដុត។


តែ​ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ ទុក​ជា​ទី​លំនៅ​ថ្វាយ​ព្រះ‌អង្គ​វិញ គឺ​ជា​កន្លែង​សម្រាប់​ឲ្យ​ព្រះ‌អង្គ​គង់​នៅ​អស់​កល្ប​ជា‌និច្ច»។


គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា ដោយ​ពាក្យ​សរសើរ​តម្កើង និង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ចំពោះ​អ៊ីស្រា‌អែល»។ ប្រជា‌ជនទាំង​អស់​ក៏​ស្រែក​ឡើង ដោយ​សម្រែក​យ៉ាង​ខ្លាំង នៅ​ពេល​គេ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ព្រោះគេបាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។


ឱ​ព្រះ​ដែល​ជា​គង្វាល​សាសន៍​អ៊ីស្រា‌អែល​អើយ ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ សូម​ភ្លឺ​មក


នៅ​ទី​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​លោក​ឃើញ​ក្នុង​អណ្ដាត​ភ្លើង ចេញ​ពី​កណ្ដាល​គុម្ព​បន្លា លោក​មើល​ទៅ ឃើញ​ភ្លើង​ឆេះ​គុម្ព​បន្លា តែ​គុម្ព​បន្លា​មិន​បាន​សុស​ទេ។


ពេល​នោះ ស្រាប់​តែ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​អ្នក​ទាំង​ពីរ​នោះ ឲ្យ​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។


ត្រូវ​តែ​មាន​ភ្លើង​ឆេះ​នៅ​ជា‌និច្ច​លើ​អាសនា មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។


ពេល​នោះ លោក​ម៉ូសេ និង​អើរ៉ុន ក្រាប​ចុះ​មុខ​ដល់​ដី​នៅ​ចំពោះ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។


លោក​ទាំង​ពីរ​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី ហើយ​ទូល​ថា៖ «ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​មនុស្ស​លោក​ទាំង​អស់! បើ​មនុស្ស​តែ​ម្នាក់​ធ្វើ​បាប នោះ​តើ​ព្រះ‌អង្គ​ក្រោធ​នឹង​ក្រុម​ជំនុំ​ទាំង​មូល​ឬ?»។


ព្រះ‌អង្គ​មិន​បាន​ឃើញ​មាន​គ្រោះ​កាច​នៅ​ក្នុង​ពួក​យ៉ាកុប​ទេ ក៏​មិន​ឃើញ​មាន​ភាព​វឹកវរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ទ្រង់​គង់​នៅ​ជា‌មួយ​គេ ទាំង​មាន​សម្រែក​ប្រកាស​ថា​ព្រះ‌អង្គ​ជា​ស្តេច​នៅ​កណ្ដាល​ពួក‌គេ។


កាល​យាង​ទៅ​មុខ​បាន​បន្តិច ព្រះ‌អង្គ​ក៏​ក្រាប​ចុះ​ព្រះ‌ភក្ត្រ​ដល់​ដី ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ! ប្រសិន‌បើ​បាន សូម​ឲ្យ​ពែង​នេះ​ចៀស​ផុត​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។


ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​បាន​ថ្វាយ​សិរី‌ល្អ ព្រះ‌កិត្តិ‌នាម និង​ពាក្យ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ​រួច​ហើយ


ពេល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួ​ន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់​បាន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ស៊ុង និង​ពាន​មាស ពេញ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ


អស់​ទាំង​ទេវតា​ដែល​ឈរ​នៅ​ជុំ​វិញ​បល្ល័ង្ក ពួក​ចាស់​ទុំ និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​ក្រាប​ចុះ​នៅ​មុខ​បល្ល័ង្ក ថ្វាយ​បង្គំ​ព្រះ


ប៉ុន្ដែ ប្រពន្ធគាត់​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សម្លាប់​យើង នោះ​ព្រះ‌អង្គ​មិន​បាន​ទទួល​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​ពី​ដៃ​យើង​ទេ ក៏​មិន​បាន​ឲ្យ​យើង​ឃើញ​ការ​ទាំង​អស់​នេះ ឬ​ប្រាប់​សេចក្ដី​យ៉ាង​នេះ ឲ្យ​យើង​ដឹង​ដូច្នេះ​ដែរ»។


ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង​ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ រួច​ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​មក​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​ទៅ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ស្រាប់​តែ​បាត់​ពី​មុខ​លោក​ទៅ។