Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 15:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​ថ្ងៃ​លិច​ផុត​ទៅ ហើយ​មេឃ​ក៏​ងងឹត នោះ​មើល៍ មាន​គុក​ភ្លើង​ហុយ​ផ្សែង និង​ចន្លុះ​ដែល​មាន​អណ្ដាត​ភ្លើង ឆេះ​ទៅ​មក​តាម​ចន្លោះ​ដុំ​សាច់​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ពេល​ថ្ងៃ​លិច​ផុតទៅ វា​ក៏​ងងឹត នោះ​មើល៍! មាន​ឡភ្លើង​ដែល​ហុយផ្សែង និង​ចន្លុះ​ដែល​មាន​អណ្ដាតភ្លើង​បាន​ឆ្លងកាត់​នៅចន្លោះ​ដុំ​សាច់​ទាំងនោះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លុះ​ថ្ងៃ​លិច​ផុត​ទៅ មេឃ​ក៏​ងងឹត។ ពេល​នោះ ស្រាប់​តែ​ភ្លើង​ឆេះ​ឡើង ព្រម​ទាំង​មាន​អណ្ដាត​ភ្លើង​ឆេះ​ឆាប​តាម​ចន្លោះ​ដុំ​សាច់​សត្វ ដែល​ពុះ​ជា​ពីរ​នោះ​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​កាល​ថ្ងៃ​លិច​ទៅ បាន​ងងឹត​ហើយ នោះ​ឃើញ​មាន​គុក​ភ្លើង​ហុយ​ផ្សែង នឹង​ចន្លុះ​ដែល​ឆេះ​ទៅ​មក​នៅ​កណ្តាល​ដុំ​សាច់​ទាំង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លុះ​ថ្ងៃ​លិច​ផុត​ទៅ មេឃ​ក៏​ងងឹត។ ពេល​នោះ ស្រាប់​តែ​ភ្លើង​ឆេះ​ឡើង ព្រម​ទាំង​មាន​អណ្តាត​ភ្លើង ឆេះ​ឆាប​តាម​ចន្លោះ​ដុំ​សាច់​សត្វ ដែល​ពុះ​ជា​ពីរ​នោះ​ផង​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 15:17
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​យក​សត្វ​ទាំង​នោះមក​ថ្វាយ​ព្រះ‌អង្គ ដោយ​ពុះ​វា​ជា​ពីរ ហើយ​ដាក់​ចំហៀង​នីមួយៗ​ប្រទល់​គ្នា តែ​សត្វ​ស្លាប លោក​មិន​បាន​ពុះ​ជា​ពីរ​ទេ


មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ផ្លុំ​ភ្លើង​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ហើយ​ក៏​មាន​រងើក​ភ្លើង​ព្រួស​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ‌អង្គ​មក​ដែរ។


ខណៈ​នោះ ភ្លើង​របស់​ព្រះ‌យេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​តង្វាយ ព្រម​ទាំង​ឧស ថ្ម និង​ធូលី​ដី ហើយ​ក៏​លិឍ​ទឹក​ដែល​នៅ​ក្នុង​ប្រឡាយ​អស់​ទៅ​ដែរ។


រួច​ទ្រង់​ស្អាង​អាស‌នា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌ទ្រង់​ក៏​តប​ពី​ស្ថាន‌សួគ៌​មក ដោយ​ភ្លើង​នៅ​លើ​អាស‌នា​តង្វាយ​ដុត។


ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​យាង​ចុះ​មក​លើ​ភ្នំ គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។


ពេល​មនុស្ស​ទាំង​អស់​បាន​ឮ​ផ្គរ​លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ គេក៏​ញ័រ​រន្ធត់ ហើយ​ថយ​ទៅ​ឈរ​ពី​ចម្ងាយ


ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន នោះ​យើង​មិន​ព្រម​អត់​ធ្មត់​ទេ ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម យើង​មិន​ព្រម​បង្អង់​ឡើយ ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក ដូច​ជា​រស្មី​ពន្លឺ ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ភ្លឺ​ដូច​ជា​ពន្លឺ​ភ្លើង។


គឺ​ជា​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ចេញ​រួច​ពី​គុក​ភ្លើង​រំលាយ​ដែក ដោយ​ប្រាប់​គេ​ថា ចូរ​ស្តាប់​ពាក្យ​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​ផង គឺ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


ប៉ុន្ដែ ព្រះ‌យេហូវ៉ា​បាន​នាំ​យក​អ្នក​រាល់​គ្នា​ចេញ​ពី​គុក​រំលាយ​ដែក​នៅ​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ ជា​មត៌ក​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​ជា​ថ្ងៃ​នេះ។


កាល​អណ្ដាត​ភ្លើង​បាន​ឆេះ​ពី​អាសនា​ឡើង​ទៅ​លើ​មេឃ នោះ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហោះ​ឡើង​ទៅ​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះនៅ​លើ​អាសនា​នោះ​ទៅ។ ឯ​ម៉ាណូ‌អា និង​ប្រពន្ធ​ដែល​កំពុង​តាម​មើល​នោះ ក៏នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។


ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង​ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ រួច​ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​មក​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​ទៅ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ស្រាប់​តែ​បាត់​ពី​មុខ​លោក​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម