លេវីវិន័យ 7:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាក្នុងពួកកូនលោកអើរ៉ុនដែលថ្វាយឈាម និងខ្លាញ់នៃតង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្លៅស្ដាំនេះត្រូវបានជាចំណែករបស់បូជាចារ្យណាដែលថ្វាយខ្លាញ់ និងឈាមនៅលើអាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាក្នុងពួកកូនអើរ៉ុនដែលថ្វាយឈាមហើយនឹងខ្លាញ់នៃដង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន អាល់គីតាប ភ្លៅស្តាំនេះត្រូវបានជាចំណែករបស់អ៊ីមុាំណាដែលជូនខ្លាញ់ និងឈាមនៅលើអាសនៈ។ |
ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលអ្នករាល់គ្នាថ្វាយជាតង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាតង្វាយលើកចុះឡើង។
ដ្បិតយើងបានញែកទ្រូងដែលគ្រវី និងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយតង្វាយមេត្រី ប្រគល់ដល់លោកអើរ៉ុន និងពួកកូនលោកទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ។
ដូច្នេះ អ្នកចម្អិនក៏យកស្មា និងសាច់ដែលនៅជាប់នោះ មកជូនលោកសូល រួចសាំយូអែលប្រាប់ថា៖ «មើល៍! នេះជារបស់ដែលបានបម្រុងទុកឲ្យអ្នក អញ្ជើញពិសាចុះ ដ្បិតបានបម្រុងទុកដល់ពេលកំណត់សម្រាប់អ្នក ដើម្បីឲ្យអ្នកបានបរិភោគរួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ»។ ដូច្នេះ លោកសូលក៏បរិភោគជាមួយលោកសាំយូអែលនៅថ្ងៃនោះ។