លេវីវិន័យ 7:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលអ្នករាល់គ្នាថ្វាយជាតង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាតង្វាយលើកចុះឡើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 ត្រូវរំលែកភ្លៅស្ដាំរបស់សត្វដែលអ្នករាល់គ្នាថ្វាយជាយញ្ញបូជាមេត្រីភាពនោះ ជូនទៅបូជាចារ្យផងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាដង្វាយលើកចុះឡើង សូមមើលជំពូកអាល់គីតាប32 ត្រូវរំលែកភ្លៅស្តាំរបស់សត្វដែលអ្នករាល់គ្នាធ្វើជាគូរបានមេត្រីភាពនោះ ជូនទៅអ៊ីមុាំផងដែរ។ សូមមើលជំពូក |
ប៉ុន្តែ ទ្រូងដែលគ្រវី និងស្មាដែលថ្វាយដោយលើកចុះឡើង នោះត្រូវបរិភោគនៅទីកន្លែងដ៏ស្អាត គឺទាំងបង និងកូនប្រុសស្រីរបស់បងផង ដ្បិតរបស់ទាំងនោះបានប្រទានមកទុកជាចំណែករបស់បងហើយ និងជាចំណែករបស់ពួកកូនរបស់បង ពីយញ្ញបូជានៃតង្វាយមេត្រីទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលផង។
ដូច្នេះ អ្នកចម្អិនក៏យកស្មា និងសាច់ដែលនៅជាប់នោះ មកជូនលោកសូល រួចសាំយូអែលប្រាប់ថា៖ «មើល៍! នេះជារបស់ដែលបានបម្រុងទុកឲ្យអ្នក អញ្ជើញពិសាចុះ ដ្បិតបានបម្រុងទុកដល់ពេលកំណត់សម្រាប់អ្នក ដើម្បីឲ្យអ្នកបានបរិភោគរួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ»។ ដូច្នេះ លោកសូលក៏បរិភោគជាមួយលោកសាំយូអែលនៅថ្ងៃនោះ។