ក្នុងរយៈពេលប្រាំពីរថ្ងៃ ត្រូវថ្វាយតង្វាយជម្រះអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនាក៏នឹងបានបរិសុទ្ធដែរ។
លេវីវិន័យ 6:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមតង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះនៅត្រង់កន្លែងបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលប៉ះនឹងសាច់របស់សត្វនោះនឹងបានវិសុទ្ធ។ ប្រសិនបើមានឈាមខ្ទាតប្រឡាក់អាវ ត្រូវលាងកន្លែងប្រឡាក់នោះនៅក្នុងទីដ៏សក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមដង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះ នៅត្រង់កន្លែងបរិសុទ្ធ អាល់គីតាប អ្វីៗដែលប៉ះនឹងសាច់របស់សត្វនោះ នឹងបានបរិសុទ្ធ។ ប្រសិនបើមានឈាមខ្ទាតប្រឡាក់អាវ ត្រូវលាងកន្លែងប្រឡាក់នោះនៅក្នុងទីដ៏សក្ការៈ។ |
ក្នុងរយៈពេលប្រាំពីរថ្ងៃ ត្រូវថ្វាយតង្វាយជម្រះអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនាក៏នឹងបានបរិសុទ្ធដែរ។
ត្រូវញែករបស់ទាំងនោះចេញជាបរិសុទ្ធ ដើម្បីឲ្យបានបរិសុទ្ធបំផុត ឯអ្វីៗដែលប៉ះនឹងរបស់ទាំងនោះ ក៏នឹងទៅជាបរិសុទ្ធដែរ។
កាលណាគេចេញទៅទីលានខាងក្រៅ គឺទៅឯបណ្ដាជនដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសម្លៀកបំពាក់ដែលគេស្លៀកពាក់សម្រាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងប៉ុន្មាន ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនឲ្យគេញែកបណ្ដាជនចេញជាបរិសុទ្ធ ដោយសារសម្លៀកបំពាក់របស់គេ។
បើសត្វណាមួយនោះងាប់ហើយ ធ្លាក់ទៅប៉ះលើរបស់អ្វី របស់នោះក៏ទៅជាមិនស្អាតហើយ ទោះបើជាប្រដាប់ដែលធ្វើពីឈើឬសម្លៀកបំពាក់ ឬស្បែក ឬការុងក្តី គឺប្រដាប់ណាក៏ដោយដែលសម្រាប់ប្រើ នោះត្រូវតែត្រាំចុះក្នុងទឹក ប្រដាប់នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច រួចទើបបានស្អាតវិញ
អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគតង្វាយម្សៅនោះទុកជាចំណែកដល់ខ្លួន ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងតំណតរៀងទៅ ឯអស់អ្នកណាដែលពាល់តង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ»។
សាច់ណាដែលប៉ះពាល់នឹងរបស់អ្វីមិនស្អាត នោះមិនត្រូវបរិភោគឡើយ ត្រូវតែដុតក្នុងភ្លើងវិញ តែសាច់ណាដែលស្អាត នោះអ្នកដែលបរិសុទ្ធនឹងបរិភោគបាន។
"បើអ្នកណាដាក់សាច់បរិសុទ្ធក្នុងថ្នក់អាវទៅឯណា រួចអាវប៉ះនឹងនំបុ័ង សំឡ ស្រាទំពាំងបាយជូរ ប្រេង ឬម្ហូបអ្វីក៏ដោយ តើរបស់នោះនឹងបានបរិសុទ្ធដែរឬ?"» ពួកសង្ឃបានឆ្លើយថា៖ «ទេ»
រួចអង្វរព្រះអង្គ សូមឲ្យគ្រាន់តែអ្នកទាំងនោះបានពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ទាំងប៉ុន្មាន បានជាសះស្បើយ គ្រប់គ្នា។
ដ្បិតនាងគិតក្នុងចិត្តថា៖ «បើខ្ញុំគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គ ខ្ញុំមុខជាបានជាមិនខាន»។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ដោយមានសេចក្តីសន្យាទាំងនេះ ចូរយើងសម្អាតខ្លួនពីគ្រប់ទាំងសេចក្តីស្មោកគ្រោកខាងសាច់ឈាម និងខាងវិញ្ញាណចេញ ទាំងខំឲ្យបានបរិសុទ្ធទាំងស្រុង ដោយកោតខ្លាចដល់ព្រះ។
ដ្បិតមើល៍ អ្នករាល់គ្នាមានទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះដូច្នេះ មានប្រយោជន៍ដល់អ្នករាល់គ្នាយ៉ាងណា! អ្នករាល់គ្នាមានចិត្តខ្នះខ្នែងដើម្បីការពារខ្លួន មានចិត្តឈឺឆ្អាល មានចិត្តកោតខ្លាច មានការទន្ទឹងមើលផ្លូវ មានសេចក្ដីឧស្សាហ៍ ហើយក៏ដាក់ទោសមនុស្សអាក្រក់ដែរ! រាល់ការទាំងនេះ អ្នករាល់គ្នាបានបង្ហាញឲ្យឃើញថា ខ្លួនគ្មានសៅហ្មងអ្វីសោះក្នុងរឿងនេះ។