បន្ទាប់មក គេនាំពពែឈ្មោលដែលសម្រាប់តង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច និងក្រុមជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
លេវីវិន័យ 4:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចាស់ទុំក្នុងក្រុមជំនុំត្រូវដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសម្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់លោកព្រឹទ្ធាចារ្យ*របស់សហគមន៍ដាក់ដៃលើក្បាលគោបានោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយព្រឹទ្ធាចារ្យមួយរូបចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវឲ្យពួកចាស់ទុំក្នុងពួកជំនុំ ដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសំឡាប់នៅចំពោះព្រះយេហូវ៉ាទៅ អាល់គីតាប អស់លោកអះលីជំអះរបស់សហគមន៍ដាក់ដៃលើក្បាលគោបានោះនៅចំពោះអុលឡោះតាអាឡា ហើយអះលីជំអះមួយនាក់អារកវានៅចំពោះអុលឡោះតាអាឡា។ |
បន្ទាប់មក គេនាំពពែឈ្មោលដែលសម្រាប់តង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច និងក្រុមជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នក និងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់ ឡើងមកជួបព្រះយេហូវ៉ា ហើយថ្វាយបង្គំពីចម្ងាយ។
លោកម៉ូសេឡើងទៅលើភ្នំជាមួយលោកអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
គេត្រូវដាក់ដៃលើក្បាលសត្វនោះ ហើយព្រះអង្គនឹងទទួលតង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ។
រួចដាក់ដៃទាំងពីរនៅលើក្បាលពពែនោះ លន់តួពីអស់ទាំងអំពើទុច្ចរិត និងអស់ទាំងអំពើរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅទីរហោស្ថាន។
នោះត្រូវឲ្យសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ យកឈាមគោនោះទៅក្នុងត្រសាលជំនុំ
ត្រូវយកគោនោះទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសម្លាប់នៅចំពោះព្រះយេហូវ៉ា។
បន្ទាប់មក លោកនាំយកគោឈ្មោលស្ទាវ ដែលសម្រាប់តង្វាយលោះបាបមក ហើយលោកអើរ៉ុន និងពួកកូនទាំងប៉ុន្មាន ក៏ដាក់ដៃលើក្បាលគោ ដែលជាតង្វាយនោះ រួចសម្លាប់ទៅ។
លោកក៏នាំយកចៀមឈ្មោលដែលសម្រាប់ជាតង្វាយដុតមក ហើយលោកអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ
លោកក៏នាំយកចៀមទីពីរដែលសម្រាប់ពិធីតាំងជាសង្ឃមក ហើយលោកអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលពួកចាស់ទុំសាសន៍អ៊ីស្រាអែលចិតសិបនាក់ ដែលអ្នកដឹងថាជាចាស់ទុំក្នុងចំណោមប្រជាជន និងជាអ្នកដឹកនាំលើពួកគេ ឲ្យមកជួបយើង។ ចូរនាំគេមកកាន់ត្រសាលជំនុំ ហើយឲ្យឈរនៅទីនោះជាមួយអ្នក
ពេលនោះ ព្រះយេហូវ៉ាយាងចុះមកក្នុងពពក ហើយមានព្រះបន្ទូលមកកាន់លោក រួចយកវិញ្ញាណខ្លះ ដែលសណ្ឋិតលើលោក ទៅដាក់លើចាស់ទុំទាំងចិតសិបនាក់។ កាលព្រះវិញ្ញាណបានសណ្ឋិតលើពួកគេ ពួកគេក៏ថ្លែងទំនាយ តែមិនបានថ្លែងតទៅទៀតទេ។
ពេលអ្នកនាំពួកលេវីមកដាក់នៅចំពោះព្រះយេហូវ៉ា ប្រជាជនអ៊ីស្រាអែលត្រូវដាក់ដៃលើគេ
ពួកលេវីត្រូវដាក់ដៃលើក្បាលគោទាំងពីរ ហើយ ត្រូវថ្វាយមួយជាតង្វាយលោះបាប និងមួយទៀតជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ដើម្បីរំដោះពួកលេវីឲ្យរួចពីបាប។