នេះហើយជាច្បាប់ ក្រឹត្យក្រម និងបញ្ញត្តិទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានតាំងនឹងពួកកូនចៅអ៊ីស្រាអែល ត្រង់ភ្នំស៊ីណាយ តាមយៈលោកម៉ូសេ។
លេវីវិន័យ 27:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ នៅភ្នំស៊ីណាយ សម្រាប់ពួកកូនចៅអ៊ីស្រាអែល។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាបទបញ្ជា ដែលព្រះអម្ចាស់ប្រទានមកលោកម៉ូសេនៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាក្រិត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ត្រង់ភ្នំស៊ីណាយ សំរាប់ពួកកូនចៅអ៊ីស្រាអែល។:៚ អាល់គីតាប នេះហើយជាបទបញ្ជា ដែលអុលឡោះតាអាឡា ប្រទានមកម៉ូសានៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រអែល។ |
នេះហើយជាច្បាប់ ក្រឹត្យក្រម និងបញ្ញត្តិទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានតាំងនឹងពួកកូនចៅអ៊ីស្រាអែល ត្រង់ភ្នំស៊ីណាយ តាមយៈលោកម៉ូសេ។
ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលព្រះអង្គបានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយតង្វាយគេដល់ព្រះយេហូវ៉ា។
នៅថ្ងៃទីមួយ ខែទីពីរ ក្នុងឆ្នាំទីពីរ ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា៖
នេះជាតង្វាយដុតជាប្រចាំ ដែលបានតម្រូវឲ្យថ្វាយនៅភ្នំស៊ីណាយ ជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
នេះជាខ្សែស្រឡាយរបស់អើរ៉ុន និងលោកម៉ូសេនៅគ្រាដែលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកម៉ូសេ នៅលើភ្នំស៊ីណាយ។
នេះហើយជាបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ដល់កូនចៅអ៊ីស្រាអែល ដោយសារលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។:៚
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
នៅឆ្នាំទីសែសិប ថ្ងៃទីមួយក្នុងខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់កូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោកឲ្យប្រាប់ពួកគេ
នេះជាពាក្យនៃសេចក្ដីសញ្ញា ដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យលោកម៉ូសេតាំងជាមួយប្រជាជនអ៊ីស្រាអែលនៅស្រុកម៉ូអាប់ ក្រៅពីសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងជាមួយពួកគេ នៅភ្នំហោរែប។
នេះហើយជាបន្ទាល់ ជាច្បាប់ និងជាបញ្ញត្តិទាំងប៉ុន្មាន ដែលលោកម៉ូសេបានប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅពេលគេចេញពីស្រុកអេស៊ីព្ទ
មើល៍ ខ្ញុំបានបង្រៀនច្បាប់ និងបញ្ញត្តិដល់អ្នករាល់គ្នា ដូចព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាត្រូវចូលទៅកាន់កាប់។