បើជាសត្វណាមិនស្អាត ដែលមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ នោះត្រូវនាំមកនៅចំពោះមុខសង្ឃ
លេវីវិន័យ 27:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើជាកូនរបស់សត្វដែលមិនស្អាត នោះគេត្រូវលោះតាមតម្លៃដែលអ្នកគិតសម្រេច ហើយត្រូវថែមមួយភាគក្នុងប្រាំលើសទៅទៀត ឬបើគេមិនលោះទេ នោះត្រូវលក់ទៅតាមតម្លៃដែលអ្នកគិតនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើសត្វនោះជាសត្វមិនបរិសុទ្ធ ត្រូវឲ្យគេលោះតាមតម្លៃដែលអ្នកបានគិត ដោយបន្ថែមតម្លៃមួយភាគប្រាំពីលើ។ ប្រសិនបើគេមិនចង់លោះទេ ត្រូវលក់សត្វនោះទៅឲ្យអ្នកផ្សេង តាមតម្លៃដែលបូជាចារ្យបានគិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើជាកូនរបស់សត្វដែលមិនស្អាត នោះត្រូវឲ្យគេលោះតាមដំឡៃដែលឯងគិតសំរេច ហើយត្រូវថែម១ភាគក្នុង៥លើសទៅទៀត ឬបើគេមិនលោះទេ នោះត្រូវឲ្យលក់ទៅតាមដំឡៃដែលឯងគិតនោះ។ អាល់គីតាប ប្រសិនបើសត្វនោះជាសត្វមិនល្អ ត្រូវឲ្យគេលោះតាមតម្លៃដែលអ្នកបានគិត ដោយបន្ថែមតម្លៃមួយភាគប្រាំពីលើ។ ប្រសិនបើគេមិនចង់លោះទេ ត្រូវលក់សត្វនោះទៅឲ្យអ្នកផ្សេង តាមតម្លៃដែលអ៊ីមុាំបានគិត។ |
បើជាសត្វណាមិនស្អាត ដែលមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ នោះត្រូវនាំមកនៅចំពោះមុខសង្ឃ
ប៉ុន្តែ បើគេចង់លោះចេញវិញ នោះត្រូវថែមមួយភាគក្នុងប្រាំ លើតម្លៃដែលអ្នកបានគិតនោះទៀត។
តែបើអ្នកដែលបានថ្វាយផ្ទះចង់លោះមកវិញ នោះត្រូវថែមជាប្រាក់មួយភាគក្នុងប្រាំលើសពីថ្លៃដែលបានគិតហើយ រួចផ្ទះនោះនឹងបានជារបស់អ្នកនោះវិញ។
ឯកូនច្បងដែលកើតក្នុងហ្វូងសត្វទាំងប៉ុន្មាន គឺជាផលដំបូងថ្វាយព្រះយេហូវ៉ាស្រាប់ ហើយគ្មានអ្នកណានឹងញែកទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ាបានឡើយ ទោះបើជាគោ ឬចៀមក្តី ដ្បិតសត្វនោះជារបស់ព្រះយេហូវ៉ាហើយ
របស់អ្វីដែលបានថ្វាយដល់ព្រះហើយ គឺអ្នកណាដែលថ្វាយរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ដាច់ដល់ព្រះយេហូវ៉ា ទោះជាមនុស្ស ឬសត្វ ឬស្រែចម្ការដែលជាកេរអាករខ្លួនក្តី នោះមិនអាចលក់ ឬលោះវិញបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ ត្រូវទុកជាបរិសុទ្ធបំផុតសម្រាប់ព្រះយេហូវ៉ា
បើអ្នកណាចង់លោះអ្វីពីមួយភាគក្នុងដប់ដែលខ្លួនថ្វាយ នោះត្រូវថែមមួយភាគក្នុងប្រាំលើសទៅទៀត។
ហើយត្រូវសងតាមតម្លៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែមមួយភាគប្រាំផង ប្រគល់ទៅឲ្យសង្ឃ ហើយសង្ឃត្រូវថ្វាយចៀមឈ្មោលនោះទុកជាតង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។