Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 27:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ផ្ទះ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​ជា​ប្រាក់​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ពី​ថ្លៃ​ដែល​បាន​គិត​ហើយ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​អ្នក​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប្រសិន​បើ​ម្ចាស់​ផ្ទះ​ចង់​លោះ​ផ្ទះ​របស់​ខ្លួន គាត់​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត ហើយ​ផ្ទះ​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ផ្ទះ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ឲ្យ​ថែម​ជា​ប្រាក់​១​ភាគ​ក្នុង​៥​លើស​ពី​ថ្លៃ​ដែល​បាន​គិត​ហើយ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​ផង​អ្នក​នោះ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប្រសិន​បើ​ម្ចាស់​ផ្ទះ​ចង់​លោះ​ផ្ទះ​របស់​ខ្លួន គាត់​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​អ៊ីមុាំ​បាន​គិត ហើយ​ផ្ទះ​នោះ​នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 27:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ លើ​តម្លៃ​ដែល​អ្នក​បាន​គិត​នោះ​ទៀត។


ប្រសិន​បើ​មនុស្ស​ណា​ចង់​ញែក​ផ្ទះ​ខ្លួន ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​សង្ឃ​ត្រូវ​គិត​តាម​តម្លៃ​ផ្ទះ​នោះ​ដែល​ល្អ ឬ​អាក្រក់ ហើយ​តម្លៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​សង្ឃ​គិត​ឲ្យ​ពិត


ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ចង់​ញែក​ស្រែ ជា​កេរ​របស់​ខ្លួន​មួយ​ចំណែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​អ្នក​ត្រូវ​គិត​តាម​តម្លៃ​ដែល​សាប‌ព្រោះ​បាន បើ​ព្រោះ​ស្រូវ​ឱក​ដប់​ថាំង នោះ​ត្រូវ​គិត​ជា​ប្រាក់​ហាសិប​សេកែល


បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​គេ​ត្រូវ​លោះ​តាម​តម្លៃ​ដែល​អ្នក​គិត​សម្រេច ហើយ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​លក់​ទៅ​តាម​តម្លៃ​ដែល​អ្នក​គិត​នោះ។


ហើយ​ត្រូវ​សង​តាម​តម្លៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​មួយ​ភាគ​ប្រាំ​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម