នោះពួកសង្ឃត្រូវទទួលប្រាក់នោះ គឺគ្រប់គ្នាត្រូវទទួលយកពីពួកអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារ ទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយ
លេវីវិន័យ 27:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «កាលណាមនុស្សណាបន់បំណន់ បើរបស់ដែលសន្យាថ្វាយជាមនុស្ស នោះត្រូវជារបស់ព្រះយេហូវ៉ាតាមដែលអ្នកគិតថ្លៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមានគេបន់ព្រះអម្ចាស់ ដោយសន្យាថ្វាយនរណាម្នាក់ទៅព្រះអង្គ គេអាចរួចពីបំណន់របស់ខ្លួនបានដោយបង់ប្រាក់ តាមការវាយតម្លៃរបស់មនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាមនុស្សណាបន់បំណន់ បើរបស់ដែលសន្យាថ្វាយជាមនុស្ស នោះត្រូវជារបស់ផងព្រះយេហូវ៉ាតាមដែលឯងគិតថ្លៃ អាល់គីតាប «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើមានគេបន់អុលឡោះតាអាឡា ដោយសន្យាជូននរណាម្នាក់ទៅទ្រង់ គេអាចរួចពីបំណន់របស់ខ្លួនបានដោយបង់ប្រាក់ តាមការវាយតម្លៃរបស់មនុស្ស។ |
នោះពួកសង្ឃត្រូវទទួលប្រាក់នោះ គឺគ្រប់គ្នាត្រូវទទួលយកពីពួកអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារ ទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយ
ដ្បិតការដែលយល់សប្តិ នោះកើតមកដោយមានរវល់ជាច្រើន ហើយសំឡេងរបស់មនុស្សល្ងីល្ងើ ក៏ឮដោយមានពាក្យសម្ដីច្រើនដែរ
ពេលនោះ ពួកអ៊ីស្រាអែលបានសច្ចាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់សាសន៍នោះមកក្នុងកណ្ដាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងរបស់គេឲ្យអស់រលីង»។
ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះយេហូវ៉ា ហើយភ្ជាប់ខ្លួនដោយសន្យាអ្វីមួយ ក្នុងកាលដែលនាងនៅក្មេង ក្នុងបន្ទុករបស់ឪពុក
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា កាលណាបុរស ឬស្រី្ដណាធ្វើការស្បថញែកខ្លួនជាពិសេសណាមួយ គឺការស្បថញែកខ្លួនជាអ្នកណាសារីត ដើម្បីញែកខ្លួនថ្វាយព្រះយេហូវ៉ា
ប្រសិនបើអ្នកចូលទៅក្នុងចម្ការទំពាំងបាយជូររបស់អ្នកជិតខាង អ្នកអាចបេះផ្លែទំពាំងបាយជូរបរិភោគតាមចិត្ត មួយចម្អែតរបស់អ្នក ប៉ុន្តែ មិនត្រូវបេះដាក់ថង់យកទៅជាមួយឡើយ។
លុះគ្រប់កំណត់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ ហើយលោកបានប្រព្រឹត្តនឹងនាង តាមពាក្យដែលលោកបានស្បថ។ នាងពុំដែលបានស្គាល់បុរសណាឡើយ ហើយសេចក្ដីនោះក៏បានត្រឡប់ជាទម្លាប់ក្នុងពួកអ៊ីស្រាអែល
រួចនាងបន់ថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ប្រសិនបើព្រះអង្គគ្រាន់តែក្រឡេកព្រះនេត្រទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ បានកូនប្រុសមួយ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាពេញមួយជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ »។
ដូច្នេះ ខ្ញុំសូមប្រគល់កូននេះដល់ព្រះយេហូវ៉ា ទុកជារបស់ព្រះអង្គរហូតអស់មួយជីវិត»។ រួចលោកអែលកាណាក៏ថ្វាយបង្គំព្រះយេហូវ៉ានៅទីនោះ។