ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 27:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ លើ​តម្លៃ​ដែល​អ្នក​បាន​គិត​នោះ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥ លើ​ដំឡៃ​ដែល​ឯង​បាន​គិត​នោះ​ទៀត។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ ថែម​ពី​លើត​ម្លៃ​ដែល​អ៊ីមុាំ​បាន​គិត។

សូមមើលជំពូក



លេវី‌វិន័យ 27:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​អ្នក​ដទៃ​ណា​បរិ‌ភោគ​អ្វី​ពី​តង្វាយ​បរិសុទ្ធ​ដោយ​ឥត​ដឹង ត្រូវ​ឲ្យ​អ្នក​នោះ​សង​របស់​បរិសុទ្ធ​ដល់​សង្ឃ​វិញ ព្រម​ទាំង​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​ផង។


និង​ផ្លាស់​ប្តូរ​សត្វ​ល្អ​នឹង​សត្វ​អាក្រក់ ឬ​អាក្រក់​នឹង​ល្អ​មិន​បាន​ឡើយ ឬ​ប្រសិន‌បើ​គេ​ចង់​ប្តូរ​សត្វ​នឹង​សត្វ​យ៉ាង​ណា នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ក៏​ត្រូវ​បាន​ញែក​ទុក​ជា​បរិសុទ្ធ​ទាំង​ពីរ​រូប


សង្ឃ​ត្រូវ​វាយ​តម្លៃ​សត្វ​នោះ ទោះ​ជា​ល្អ ឬ​អាក្រក់ បើ​សង្ឃ​វាយ​តម្លៃ​យ៉ាង​ណា សត្វ​នោះ​នឹង​មាន​តម្លៃ​យ៉ាង​នោះ។


ប្រសិន​បើ​មនុស្ស​ណា​ចង់​ញែក​ផ្ទះ​ខ្លួន ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​សង្ឃ​ត្រូវ​គិត​តាម​តម្លៃ​ផ្ទះ​នោះ​ដែល​ល្អ ឬ​អាក្រក់ ហើយ​តម្លៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​សង្ឃ​គិត​ឲ្យ​ពិត


តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ផ្ទះ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​ជា​ប្រាក់​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ពី​ថ្លៃ​ដែល​បាន​គិត​ហើយ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​អ្នក​នោះ​វិញ។


តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ស្រែ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ពី​តម្លៃ​ដែល​អ្នក​បាន​គិត​នោះ រួច​ស្រែ​នោះ​នឹង​បាន​ជា​របស់​អ្នក​នោះ​វិញ


បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​គេ​ត្រូវ​លោះ​តាម​តម្លៃ​ដែល​អ្នក​គិត​សម្រេច ហើយ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​លក់​ទៅ​តាម​តម្លៃ​ដែល​អ្នក​គិត​នោះ។


ហើយ​ត្រូវ​សង​តាម​តម្លៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​មួយ​ភាគ​ប្រាំ​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។