Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 27:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥ លើ​ដំឡៃ​ដែល​ឯង​បាន​គិត​នោះ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្តែ បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ លើ​តម្លៃ​ដែល​អ្នក​បាន​គិត​នោះ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ ថែម​ពី​លើត​ម្លៃ​ដែល​អ៊ីមុាំ​បាន​គិត។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 27:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​អ្នក​ដទៃ​ណា​បរិភោគ​អ្វី​ពី​ដង្វាយ​បរិសុទ្ធ​ដោយ​ឥត​ដឹង ត្រូវ​ឲ្យ​អ្នក​នោះ​សង​របស់​បរិសុទ្ធ​ដល់​សង្ឃ​វិញ ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ផង


នឹង​ផ្លាស់​ប្តូរ​សត្វ​ល្អ​នឹង​សត្វ​អាក្រក់ ឬ​អាក្រក់ នឹង​ល្អ​មិន​បាន​ឡើយ ឬ​បើ​សិន​ជា​គេ​ចង់​ប្តូរ​សត្វ​នឹង​សត្វ​យ៉ាង​ណា នោះ​ទាំង​សត្វ​ដើម នឹង​សត្វ​ដែល​យក​មក​ប្តូរ ក៏​ត្រូវ​បាន​ញែក​ទុក​ជា​បរិសុទ្ធ​ទាំង​២​រូប


ត្រូវ​ឲ្យ​សង្ឃ​គិត​តាម​ដំឡៃ​ដែល​សត្វ​នោះ​ល្អ ឬ​អាក្រក់ ហើយ​ដំឡៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​លោក​ដ៏​ជា​សង្ឃ​គិត​ឲ្យ​ពិត


បើ​មនុស្ស​ណា​ចង់​ញែក​ផ្ទះ​ខ្លួន ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​សង្ឃ​គិត​តាម​ដំឡៃ​ផ្ទះ​នោះ​ដែល​ល្អ​ឬ​អាក្រក់ ហើយ​ដំឡៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​សង្ឃ​គិត​ឲ្យ​ពិត


តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ផ្ទះ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ឲ្យ​ថែម​ជា​ប្រាក់​១​ភាគ​ក្នុង​៥​លើស​ពី​ថ្លៃ​ដែល​បាន​គិត​ហើយ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​ផង​អ្នក​នោះ​វិញ។


តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ស្រែ ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​១​ភាគ​ក្នុង​៥​លើស​ពី​ដំឡៃ​ដែល​ឯង​បាន​គិត​នោះ រួច​ស្រែ​នោះ​នឹង​បាន​ជា​របស់​ផង​អ្នក​នោះ​វិញ


បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​ត្រូវ​ឲ្យ​គេ​លោះ​តាម​ដំឡៃ​ដែល​ឯង​គិត​សំរេច ហើយ​ត្រូវ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​ឲ្យ​លក់​ទៅ​តាម​ដំឡៃ​ដែល​ឯង​គិត​នោះ។


ហើយ​ត្រូវ​សង​តាម​ដំឡៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម