អ្នករាល់គ្នានឹងបរិភោគផលចាស់រហូតដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ។
អ្នករាល់គ្នានឹងបរិភោគស្រូវចាស់ បន្ទាប់មក អ្នករាល់គ្នាយកស្រូវចាស់ចេញពីជង្រុក ដើម្បីដាក់ស្រូវថ្មីវិញ។
ឯងរាល់គ្នានឹងបរិភោគផលចាស់ដរាបដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ
ការនេះជាទីសម្គាល់សម្រាប់អ្នករាល់គ្នា គឺនៅឆ្នាំនេះ អ្នករាល់គ្នានឹងបរិភោគផលដែលដុះខ្លួនឯង ដល់ឆ្នាំទីពីរ នឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទីបី អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ ហើយដាំចម្ការទំពាំងបាយជូរ រួចបរិភោគពីផលទាំងនោះទៅ។
អស់ទាំងទីលាននឹងមានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញហូរហៀរ ដោយស្រាទំពាំងបាយជូរ និងប្រេង។
រួចដល់ឆ្នាំទីប្រាំបី អ្នករាល់គ្នាត្រូវសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ អ្នករាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ។
ហើយអ្នកនោះរិះគិតក្នុងចិត្តថា "តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច? ដ្បិតខ្ញុំគ្មានកន្លែងណានឹងដាក់ផលរបស់ខ្ញុំទាំងនេះទេ"។
នៅថ្ងៃក្រោយបុណ្យរំលង គឺនៅថ្ងៃនោះឯង ពួកគេបរិភោគផលរបស់ស្រុកនោះ គឺជានំឥតដំបែ និងគ្រាប់ស្រូវលីង។