Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 5:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នៅ​ថ្ងៃ​ក្រោយ​បុណ្យ​រំលង គឺ​នៅ​ថ្ងៃ​នោះ​ឯង ពួក​គេ​បរិ‌ភោគ​ផល​របស់​ស្រុក​នោះ គឺ​ជា​នំ​ឥត​ដំបែ និង​គ្រាប់​ស្រូវលីង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ស្អែក​ឡើង គឺ​មួយ​ថ្ងៃ​ក្រោយ​បុណ្យ​ចម្លង ពួក​គេ​បរិភោគ​នំបុ័ង​ឥត​មេ និង​គ្រាប់​ស្រូវ​លីង ដែល​ជា​ភោគ‌ផល​របស់​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ក្រោយ​ថ្ងៃ​បុណ្យ​រំលង​មក នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​បរិភោគ​ផល​របស់​ស្រុក​នោះ គឺ​ជា​នំ​ឥត​ដំបែ នឹង​គ្រាប់​លីង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្អែក​ឡើង គឺ​មួយ​ថ្ងៃ​ក្រោយ​បុណ្យ​រំលង ពួក​គេ​បរិភោគ​នំបុ័ង​ឥត​មេ និង​គ្រាប់​ស្រូវ​លីង ដែល​ជា​ភោគ​ផល​របស់​ស្រុក​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 5:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង ស្រូវ​លីង ឬ​អង្ករ​ថ្មី រហូត​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​សិន នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ»។


ហើយ​នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​នោះ​ដែរ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​របស់​ព្រះ‌យេហូវ៉ា អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​ប្រាំពីរ​ថ្ងៃ។


ហើយ​កាល​ណា​អ្នក​រាល់​គ្នា​បរិ‌ភោគ​នំប៉័ង​របស់​ស្រុក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ចំណែក​ថ្វាយ​ព្រះ‌យេហូវ៉ា។


កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​គីល‌កាល គេ​បាន​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​នោះ ក្នុង​វាល​ទំនាប​ក្រុង​យេរីខូរ។


ចាប់​តាំង​ពី​ថ្ងៃដែល​ពួក​គេ​បរិ‌ភោគ​ផល​របស់​ស្រុក​នោះមក នំ​ម៉ាណា​លែង​ធ្លាក់​មក​ទៀត​ហើយ។ ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​លែង​មាន​នំ​ម៉ាណា​ទៀត ហើយ​នៅ​ឆ្នាំ​នោះ គេ​បរិ‌ភោគ​ផល​របស់​ស្រុក​កាណាន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម