មានពរហើយ ប្រជាជនណាដែលស្គាល់សម្រែក ដ៏សប្បាយរីករាយ ឱព្រះយេហូវ៉ាអើយ ជាអ្នកដែលដើរនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ
លេវីវិន័យ 25:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ត្រូវផ្លុំត្រែឲ្យឮរំពង នៅថ្ងៃទីដប់ ក្នុងខែទីប្រាំពីរ ដែលត្រូវនឹងថ្ងៃបុណ្យរំដោះបាប ត្រូវផ្លុំត្រែឲ្យឮពាសពេញក្នុងស្រុករបស់អ្នកទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខែទីប្រាំពីរ ថ្ងៃទីដប់ ត្រូវផ្លុំស្នែង និងស្រែកយ៉ាងរំពងពាសពេញស្រុកទាំងមូល ព្រោះជាថ្ងៃរំដោះបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវចាត់ចែងទៅផ្លុំត្រែឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាបត្រូវឲ្យគេផ្លុំ នៅពេញក្នុងស្រុកឯង អាល់គីតាប នៅខែទីប្រាំពីរ ថ្ងៃទីដប់ត្រូវផ្លុំស្នែង និងស្រែកយ៉ាងរំពងពាសពេញស្រុកទាំងមូល ព្រោះជាថ្ងៃរំដោះបាប។ |
មានពរហើយ ប្រជាជនណាដែលស្គាល់សម្រែក ដ៏សប្បាយរីករាយ ឱព្រះយេហូវ៉ាអើយ ជាអ្នកដែលដើរនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ
គេមានចិត្តរីករាយ ដោយសារព្រះនាមព្រះអង្គ ដរាបរាល់ថ្ងៃ ហើយគេបានខ្ពស់មុខ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ។
ហើយនៅគ្រានោះ នឹងឮសូរត្រែធំផ្លុំឡើង នោះពួកអ្នកនៅក្នុងស្រុកអាសស៊ើរ ដែលហៀបនឹងវិនាសបាត់ និងពួកអ្នកដែលត្រូវបំបរបង់ចេញទៅឯស្រុកអេស៊ីព្ទ គេនឹងវិលមកថ្វាយបង្គំព្រះយេហូវ៉ា នៅលើភ្នំបរិសុទ្ធ ត្រង់ក្រុងយេរូសាឡិម។
កាលអើរ៉ុនបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ព្រមទាំងត្រសាលជំនុំ និងអាសនារួចហើយ នោះត្រូវនាំពពែមួយដែលនៅរស់នោះមក។
នេះជាច្បាប់សម្រាប់អ្នករាល់គ្នានៅអស់កល្បជានិច្ច គឺនៅថ្ងៃទីដប់ ខែទីប្រាំពីរនោះ អ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន មិនត្រូវធ្វើការអ្វីឲ្យសោះ ទោះទាំងអ្នកស្រុក ឬអ្នកប្រទេសក្រៅ ដែលនៅកណ្ដាលអ្នករាល់គ្នាផង។
ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងអ្នករាល់គ្នា ដើម្បីញែកចេញជាស្អាត នោះអ្នករាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា
ឲ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃដំបូងក្នុងខែទីប្រាំពីរ នោះជាថ្ងៃឈប់សម្រាកសម្រាប់អ្នករាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ។
«នៅថ្ងៃដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃឲ្យបានធួននឹងបាប គឺថ្ងៃប្រជុំជំនុំបរិសុទ្ធដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា។
«អ្នករាល់គ្នាត្រូវរាប់ឆ្នាំសប្ប័ទប្រាំពីរដង គឺប្រាំពីរឆ្នាំប្រាំពីរដង ដើម្បីឲ្យបានគ្រប់សែសិបប្រាំបួនឆ្នាំ។
បើគេថ្វាយស្រែរបស់គេចាប់តាំងពីឆ្នាំសោមនស្សមក នោះត្រូវតែមានតម្លៃដូចជាអ្នកគិតនោះជារហូតទៅ
លុះដល់ឆ្នាំសោមនស្ស ស្រែនោះនឹងត្រឡប់បានទៅម្ចាស់ដើមវិញ គឺបានទៅអ្នកដែលមានស្រែនោះជាកេរអាករពីដើម
រីឯនៅថ្ងៃអំណរ នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា និងនៅថ្ងៃចូលខែ នោះអ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងយញ្ញបូជានៃតង្វាយមេត្រីរបស់អ្នករាល់គ្នា។ នេះជាការរំឭកពីអ្នករាល់គ្នា នៅចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
លុះចូលដល់ឆ្នាំប្រោសលោះ សម្រាប់កូនចៅអ៊ីស្រាអែល នោះមត៌ករបស់ពួកនាងនឹងត្រូវរាប់បញ្ចូលទៅក្នុងមត៌ករបស់កុលសម្ព័ន្ធដែលពួកនាងបានរៀបការ ហើយមត៌ករបស់ពួកនាងនឹងត្រូវដកចេញពីមត៌ករបស់កុលសម្ព័ន្ធឪពុកយើងខ្ញុំ»។
ប៉ុន្តែ ខ្ញុំសួរថា តើគេមិនបានឮទេឬ? ប្រាកដមែន គេបានឮ ដ្បិត «សំឡេងរបស់គេបានចេញទៅពាសពេញលើផែនដី ហើយពាក្យរបស់គេបានឮរហូតដល់ចុងបំផុតនៃពិភពលោក» ។
ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។
ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់អ្នករាល់គ្នាចំពោះព្រះ បានចេញទៅគ្រប់កន្លែង ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។
ត្រូវមានសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀម ដើរនាំមុខហិបនៃសេចក្ដីសញ្ញា នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវឲ្យដើរព័ទ្ធទីក្រុងប្រាំពីរជុំ ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង។