Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 25:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អ្នក​រាល់​គ្នា​ត្រូវ​ញែក​ឆ្នាំ​ទី​ហាសិប​នោះ​ទុក​ជា​បរិសុទ្ធ ហើយ​ប្រកាស​សេរីភាព​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ស្រុក ឆ្នាំ​នោះ​ជា​ឆ្នាំ​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន ហើយ​ត្រឡប់​ទៅ​ជួប​ជុំ​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​ទី​ហា‌សិប​នោះ​ជា​ឆ្នាំ​ដ៏វិសុទ្ធ ត្រូវ​ប្រកាស​សេរី‌ភាព​នៅ​ក្នុង​ស្រុក​ទាំង​មូល។ ឆ្នាំ​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ឆ្នាំ​មេត្តា​ករុណា”។ ពេល​នោះ ម្នាក់ៗ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​ភូមិ ទៅ​ជួប‌ជុំ​នឹង​អំបូរ​របស់​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ឆ្នាំ​ទី​៥០​នោះ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រកាស​ប្រាប់​សេចក្ដី​ប្រោស​លែង​បាវ​បំរើ ដល់​មនុស្ស​ទាំង​អស់​នៅ​ពេញ​ក្នុង​ស្រុក​ផង ឆ្នាំ​នោះ​ជា​ឆ្នាំ​សោមនស្ស ដល់​ឯង​រាល់​គ្នា​ដែល​ឯង​នឹង​ត្រឡប់​ទៅ នៅ​ឯ​ដី​របស់​ឯង​រាល់​គ្នា​រៀប​ខ្លួន​បាន ហើយ​នឹង​ត្រឡប់​ទៅ​នៅ​នឹង​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​ទី​ហា‌សិប​នោះជា​ឆ្នាំ​បរិសុទ្ធ ត្រូវ​ប្រកាស​សេរី​ភាព​នៅ​ក្នុងស្រុក​ទាំង​មូល។ ឆ្នាំ​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ឆ្នាំ​មេត្តា‌ករុណា”។ ពេល​នោះ ម្នាក់ៗ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​ភូមិ ទៅ​ជួប​ជុំ​នឹង​អំបូរ​របស់​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 25:10
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ​របស់​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដែល​នៅ​ក្នុង​ស្រុក​យូដា ដើម្បី​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ ព្រះ‌អង្គ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម។


ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន។ ព្រះ‌យេហូវ៉ា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង


«យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា ចូរ​បង្ហាញខ្លួន​មក គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​គេ​នឹង​រក​ស៊ី​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន


ដ្បិត​នៅ​ក្នុង​ចិត្ត​យើង​បាន​នឹក​ពី​ថ្ងៃ​សង‌សឹក ឯ​ឆ្នាំ​កំណត់​នៃ​ពួក​ប្រោស​លោះ​របស់​យើង ក៏​បាន​មក​ដល់​ដែរ។


ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន និង​បណ្ដា‌ជន​ទាំង‌ឡាយ ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​នេះ ក៏​ស្តាប់​បង្គាប់​តាម ដើម្បី​នឹង​លែង​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ឲ្យ​រួច​ចេញ​ទៅ ឥត​មាន​អ្នក​ណា​ចាប់គេ​ប្រើ​ជា​បាវ​បម្រើ​ទៀត គេ​ក៏​ស្តាប់​តាម ហើយ​លែង​អ្នក​ទាំង​នោះ​ឲ្យ​រួច​ចេញ​ទៅ។


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរាយេរេមា ក្នុង​ពេល​ក្រោយ​ដែល​ព្រះបាទ​សេដេគា និង​ប្រជាជន​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​តាំង​សេចក្ដី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លោះ​ដល់​គេ


តែ​បើ​លោក​ចែក​អំណោយ​អ្វី​ពី​មត៌ក​របស់​លោក ឲ្យ​ដល់​បាវ​របស់​ខ្លួន​ណា​មួយ​វិញ នោះ​នឹង​បាន​ជា​របស់​ផង​បាវ​នោះ ដរាប​ដល់​ឆ្នាំ​ដែល​ត្រូវ​លែង​ចេញ រួច​នឹង​ត្រឡប់​មក​ជា​របស់​ចៅ‌ហ្វាយ​វិញ មាន​តែ​កូន​របស់​លោក​ប៉ុណ្ណោះ​ទេ ដែល​អាច​នឹង​ទទួល​មត៌ក​របស់​លោក​បាន


ឆ្នាំ​ទី​ហាសិប​នោះ​នឹង​បាន​ជា​ឆ្នាំ​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា ក្នុង​ឆ្នាំ​នោះ អ្នក​មិន​ត្រូវ​សាប‌ព្រោះ ឬ​ច្រូត​កាត់​មួរ​ស្រូវ​ដែល​ដុះ ឬ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ឡើយ។


នៅ​ឆ្នាំ​ប្រោស​លោះ អ្នក​រាល់​គ្នា​ត្រូវ​ត្រឡប់​ទៅ​នៅ​ដី​របស់​អ្នក​រៀង​ខ្លួន។


រួច​គេ​នឹង​ចេញ​ពី​អ្នក​ទៅ ព្រម​ទាំង​កូន​គេ​ផង ដើម្បី​នឹង​ត្រឡប់​ទៅ​ឯ​គ្រួសារ​នៅ​ក្នុង​កេរ‌អាករ​របស់​បុព្វ‌បុរស​គេ​វិញ


បើ​មិន​បាន​លោះ​តាម​បែប​ណា​មួយ​នេះ នោះ​គេ​ក៏​ត្រូវ​រួច​ចេញ​ក្នុង​ឆ្នាំ​សោមនស្ស​ដែរ ព្រម​ទាំង​កូន​គេ​ផង


ទ្រង់​នឹង​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ ពួក​ខ្មាំង​សត្រូវ​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​គោរព​បម្រើ ព្រះ‌អង្គ​ដោយ​ឥត​ភ័យ​ខ្លាច


រីឯ​ព្រះ‌អម្ចាស់ ទ្រង់​ជា​ព្រះ‌វិញ្ញាណ ហើយកន្លែង​ណា​ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ កន្លែង​នោះ​មាន​សេរីភាព។


នាង​ហាការ​ប្រៀប​ដូច​ជា​ភ្នំ​ស៊ី‌ណាយ​នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ដូច​ជា​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ​ដែរ ដ្បិត​នាង​នៅ​ជាប់​ជា​បាវ​បម្រើ​ជា​មួយ​កូន​ចៅ​របស់​នាង។


បង‌ប្អូន​អើយ ព្រះ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ឲ្យ​មាន​សេរី‌ភាព តែ​សូម​កុំ​ប្រើ​សេរី​ភាព​របស់​អ្នក​រាល់​គ្នា​ជា​ឱកាស​សម្រាប់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។


ត្រូវ​រស់​នៅ​ដូច​ជា​មនុស្ស​មាន​សេរី‌ភាព តែ​មិន​ត្រូវ​ប្រើ​សេរី‌ភាព​របស់​អ្នក​រាល់​គ្នា ដើម្បី​បិទ​បាំង​អំពើ​អាក្រក់​ឡើយ ត្រូវ​រស់​នៅ​ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម