ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 25:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​អញ អ្នក​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ​ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​អញ​ប៉ុណ្ណោះ​ទេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​មិន​អាច​លក់​ដី​ផ្ដាច់​ឲ្យ​គេ​រហូត​ទេ ដ្បិត​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​យើង អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរ‌ទេស ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​លើ​ដី​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​នឹង​អញ​ប៉ុណ្ណោះ​ទេ

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​មិន​អាច​លក់​ដី​ផ្តាច់​ឲ្យ​គេ​រហូត​បាន​ទេ ដ្បិត​ស្រុក​នេះ​ជា​កម្ម‌សិទ្ធិ​របស់​យើង អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរ‌ទេស ដែល​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​លើ​ដី​របស់​យើង។

សូមមើលជំពូក



លេវី‌វិន័យ 25:23
22 ការដាក់ឲ្យឆ្លើយតបគ្នា  

«ខ្ញុំ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ សូម​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យក​សព​ប្រពន្ធ​ខ្ញុំ ដែល​នៅ​មុខ​ខ្ញុំ​នេះ​ទៅ​បញ្ចុះ​ផង»។


លោក​យ៉ាកុប​ទូល​ផារ៉ោន​ថា៖ «ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​លើ​ផែន​ដី​នេះ បាន​តែ​មួយ​រយ​សាម​សិប​ឆ្នាំទេ អាយុ​ទូល‌បង្គំ​តិច​ណាស់ ហើយជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន មិន​អាច​ប្រៀប​នឹង​ចំនួន​ឆ្នាំ ដែល​បុព្វ‌បុរស​របស់​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​នៅ​នោះ​ឡើយ»។


តែ​ណា‌បោត​ទូល​តប​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ឃាត់​កុំ​ឲ្យ​ទូល‌បង្គំ​ថ្វាយ​មត៌ក​របស់​បុព្វ‌បុរស​ទូល‌បង្គំ​ដល់​ព្រះ‌ករុណា​ឡើយ»។


ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ។


យើង​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា រួច​ដំណាក់​នេះ​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ ទុក​សម្រាប់​ឈ្មោះ​យើង នោះ​យើង​នឹង​បោះ‌បង់​ចោល​ពី​ភ្នែក​របស់​យើង ឲ្យ​បាន​ត្រឡប់​ជាពាក្យ​ពោល និង​ជា​ពាក្យ​ចំអក ក្នុង​ចំណោម​អស់​ទាំង​សាសន៍។


ទូល‌បង្គំ​ជា​មនុស្ស​ស្នាក់​អាស្រ័យ បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដី សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នឹង​ទូល‌បង្គំ​ឡើយ!


ផែនដី​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​សព្វ​សារពើ​នៅលើ​ផែនដី ពិភព​លោក ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោក ក៏​ជា​របស់​ព្រះ‌យេហូវ៉ា​ដែរ


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក​ទូល‌បង្គំ​ផង សូម​កុំ​ព្រងើយ​កន្ដើយ​នឹង​ទឹក​ភ្នែក​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​គ្រាន់​តែ​ជា​អ្នក​ស្នាក់​នៅ ជា​ភ្ញៀវ​របស់​ព្រះ‌អង្គ ដូច​បុព្វ‌បុរស​របស់​ទូល‌បង្គំ​ទាំង​អស់​គ្នា​ដែរ។


សូម​បែរ​ព្រះ​ភក្ត្រ​ចេញ​ពី​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ញញឹម​ឡើង​វិញ មុន​នឹង​ទូល‌បង្គំ​ចេញ​ទៅ ហើយ​លែង​មាន​ទៀត»។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ទឹក​ដី​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​លើក​មុខ​ពួក​យ៉ាកុប​ឡើង​វិញ ។


ដូច្នេះ បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​របស់​យើង ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែន‌ដី​ទាំង​មូល​ជា​របស់​យើង


នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា «គើសម» ដ្បិត​លោក​គិត​ថា «ខ្ញុំ​ជា​អ្នក​ស្នាក់ នៅ​ស្រុក​ដទៃ»។


ក៏​នឹង​សាយ​ចូល​ទៅ​ក្នុង​ស្រុក​យូដា​ដែរ ព្រម​ទាំង​លិច​ហូរ​កាត់​ស្រុក​ឡើង​ត្រឹម​ក ហើយ​នឹង​ជន់​រាច​ពេញ​ស្រុក​របស់​អ្នក ឱ​អេម៉ា‌ញូ​អែល​អើយ។


មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។


គេ​នឹង​លែង​រស់​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា ឯ​អេប្រាអិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​បរិភោគ​អាហារ​ដែល​ស្មោក‌គ្រោក នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ។


ពេល​នោះ ព្រះ‌យេហូវ៉ា​ប្រ‌ចណ្ឌ ចំពោះ​ស្រុក​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


នោះ​យើង​នឹង​ប្រមូល​សាសន៍​ទាំង​អស់ ហើយ​នាំ​គេ​ចុះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​យេហូ‌សាផាត នៅ​ទី​នោះ​យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក‌គេ ដោយ​ព្រោះ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​អ៊ីស្រា‌អែល ជា​មត៌ក​របស់​យើង ដែល​គេ​កម្ចាត់​កម្ចាយ​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​គេ​បាន​បែង​ចែក​ទឹក​ដី​របស់​យើង។


អ្នក​រាល់​គ្នា​ត្រូវ​ញែក​ឆ្នាំ​ទី​ហាសិប​នោះ​ទុក​ជា​បរិសុទ្ធ ហើយ​ប្រកាស​សេរីភាព​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ស្រុក ឆ្នាំ​នោះ​ជា​ឆ្នាំ​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន ហើយ​ត្រឡប់​ទៅ​ជួប​ជុំ​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ។


ហើយ​នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​អ្នក​រាល់​គ្នា​ទាំង​ប៉ុន្មាន​នោះ ត្រូវ​បើក​ច្បាប់​ឲ្យ​លោះ​ដី​មក​វិញ​បាន។


ឱ​ស្ថានសួគ៌​អើយ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង ព្រះ​ទាំង​ឡាយ​អើយ ចូរ​ថ្វាយ​បង្គំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​សង‌សឹក​ចំពោះ​ឈាម​ពួក​កូន​របស់​ព្រះ‌អង្គ ហើយ​សង​សឹក​បច្ចា​មិត្ត​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​សង​ដល់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ ហើយ​លាង​សម្អាត​ស្រុក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ"»។


ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ទុក​ដូច​ជា​អ្នក​ប្រទេស​ក្រៅ និង​ដូច​ជា​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ថា ចូរ​ចៀស​ពី​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ដែល​ប្រឆាំង​នឹង​ព្រលឹង​នោះ​ចេញ។