បន្ទាប់មក ខ្ញុំនិយាយទៅគេថា "អស់លោកជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អស់លោក។
លេវីវិន័យ 22:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រាប់គេថា អ្នកណាក្នុងពូជអ្នករាល់គ្នា នៅតំណតទៅ ដែលជាប់មានភាពមិនស្អាតណា ក៏ចូលមកឯតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញពីមុខយើងទៅ យើងនេះជាព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រាប់ពួកគេថា: ក្នុងចំណោមពូជពង្សរបស់អ្នករាល់គ្នាគ្រប់ជំនាន់ អ្នកដែលមានភាពមិនបរិសុទ្ធ ហើយប៉ះពាល់តង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលថ្វាយជាសក្ការៈបូជាដល់ព្រះអម្ចាស់ ត្រូវដកអ្នកនោះកុំឲ្យបំពេញមុខងារនៅចំពោះមុខយើងទៀត។ យើងជាព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រាប់គេថា អ្នកណាក្នុងពូជឯងរាល់គ្នា នៅអស់ទាំងដំណតរៀងទៅ ដែលជាប់មានសេចក្ដីមិនស្អាតណា ក៏ចូលមកឯដង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញពីមុខអញទៅ អញនេះជាព្រះយេហូវ៉ា អាល់គីតាប ចូរប្រាប់ពួកគេថា: ក្នុងចំណោមពូជពង្សរបស់អ្នករាល់គ្នាគ្រប់ជំនាន់ អ្នកដែលមានភាពមិនបរិសុទ្ធ ហើយប៉ះពាល់ជំនូនបរិសុទ្ធដែលជនជាតិអ៊ីស្រអែលជូនដល់អុលឡោះតាអាឡា ត្រូវដកអ្នកនោះកុំឲ្យបំពេញមុខងារនៅចំពោះមុខយើងទៀត។ យើងជាអុលឡោះតាអាឡា។ |
បន្ទាប់មក ខ្ញុំនិយាយទៅគេថា "អស់លោកជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អស់លោក។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។
អ្នកណាដែលផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសក្រៅ នោះនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន"»។
«ចូរប្រាប់ដល់អើរ៉ុន និងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយសម្រាប់យើង ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងឡើយ យើងនេះជាព្រះយេហូវ៉ា។
អ្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ ហើយមិនសម្អាតខ្លួនចេញ អ្នកនោះធ្វើឲ្យរោងឧបោសថរបស់ព្រះយេហូវ៉ាទៅជាសៅហ្មង។ មនុស្សបែបនោះត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល ព្រោះទឹកសម្រាប់លាងសម្អាតមិនបានប្រោះមកលើខ្លួន ហើយអ្នកនោះត្រូវសៅហ្មង។ សេចក្ដីសៅហ្មងរបស់អ្នកនោះនៅតែជាប់លើអ្នកនោះរហូត។
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ!
គេនឹងទទួលទោសជាសេចក្ដីអន្តរាយអស់កល្បជានិច្ច គឺឃ្លាតពីព្រះភក្ត្រព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ