ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីពួកគេ ព្រោះគេបានបង្អាប់ការងារជាសង្ឃ និងសេចក្ដីសញ្ញារបស់ពួកសង្ឃ និងពួកលេវី។
លេវីវិន័យ 21:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ត្រូវឲ្យអ្នកញែកគេចេញឲ្យផុត ដ្បិតគេថ្វាយព្រះស្ងោយរបស់ព្រះរបស់អ្នក ហើយអ្នកត្រូវរាប់គេជាបរិសុទ្ធដែរ ដ្បិតយើងនេះគឺព្រះយេហូវ៉ា ដែលញែកអ្នករាល់គ្នាចេញជាបរិសុទ្ធ យើងបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរចាត់ទុកបូជាចារ្យជាមនុស្សវិសុទ្ធ ព្រោះគេយកអាហារទៅថ្វាយព្រះរបស់អ្នក។ គេជាមនុស្សវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ត្រូវឲ្យឯងញែកគេចេញឲ្យផុត ដ្បិតគេថ្វាយព្រះស្ងោយរបស់ព្រះនៃឯង ហើយឯងត្រូវរាប់គេជាបរិសុទ្ធដែរ ដ្បិតអញនេះ គឺព្រះយេហូវ៉ា ដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ អញបរិសុទ្ធ អាល់គីតាប ចូរចាត់ទុកអ៊ីមុាំជាមនុស្សបរិសុទ្ធ ព្រោះគេយកអាហារទៅជូនអុលឡោះជាម្ចាស់របស់អ្នក។ គេជាមនុស្សបរិសុទ្ធសម្រាប់យើង ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់ដ៍វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។ |
ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីពួកគេ ព្រោះគេបានបង្អាប់ការងារជាសង្ឃ និងសេចក្ដីសញ្ញារបស់ពួកសង្ឃ និងពួកលេវី។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបប្រជាជនវិញ ដើម្បីញែកគេចេញជាបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក ត្រូវឲ្យគេបោកសម្លៀកបំពាក់
លោកម៉ូសេក៏ចុះពីលើភ្នំ មករកប្រជាជនវិញ ញែកគេចេញជាបរិសុទ្ធ ហើយគេក៏បោកសម្លៀកបំពាក់របស់ខ្លួន។
ត្រូវបំពាក់ឲ្យអើរ៉ុនបងរបស់អ្នក និងកូនប្រុសៗរបស់គាត់ រួចត្រូវចាក់ប្រេងតែងតាំងពួកគេឡើង ហើយញែកពួកគេជាបរិសុទ្ធ ដើម្បីឲ្យពួកគេបានបំពេញមុខងារជាសង្ឃបម្រើយើង។
នេះជាការដែលអ្នកត្រូវធ្វើ ដើម្បីញែកអ្នកទាំងនោះជាបរិសុទ្ធ ឲ្យបានបំពេញមុខងារជាសង្ឃបម្រើយើង គឺត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរល្អឥតខ្ចោះ
«ចូរប្រាប់ដល់ក្រុមជំនុំកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា អ្នករាល់គ្នាត្រូវបានបរិសុទ្ធ ដ្បិតយើងនេះ ដែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា យើងបរិសុទ្ធ។
ត្រូវឲ្យគេបានបរិសុទ្ធសម្រាប់ព្រះរបស់ខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះរបស់ខ្លួនឡើយ ដ្បិតគេថ្វាយតង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ា ជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ។
នោះជាហេតុនាំឲ្យគេមានអំពើទុច្ចរិត ដែលនាំឲ្យមានទោស ដោយបានបរិភោគតង្វាយបរិសុទ្ធរបស់គេដូច្នេះ ដ្បិតយើងនេះជាព្រះយេហូវ៉ា ដែលញែកចេញជាបរិសុទ្ធ»។
រួចសង្ឃត្រូវដុតរបស់ទាំងនោះនៅលើអាសនា នេះហើយជាព្រះស្ងោយនៃតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
គឺអ្នករាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់យើង អ្នករាល់គ្នាក៏ពោលថា "តើយើងបានបង្អាប់ព្រះអង្គដូចម្ដេច?" គឺដោយសារអ្នករាល់គ្នានិយាយថា តុរបស់ព្រះយេហូវ៉ាគួរឲ្យស្អប់។
«ចូរបង្គាប់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេថា "នៅវេលាកំណត់ អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ថ្វាយដល់យើង គឺតង្វាយរបស់យើង អាហាររបស់យើង ដែលសម្រាប់ជាតង្វាយដុត ទុកជាក្លិនឈ្ងុយដល់យើង"។
នោះតើអ្នករាល់គ្នានិយាយមកខ្ញុំ ដែលព្រះវរបិតាបានញែកជាបរិសុទ្ធ ហើយចាត់ឲ្យមកក្នុងពិភពលោកនេះថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ព្រោះតែខ្ញុំនិយាយថា "ខ្ញុំជាព្រះរាជបុត្រារបស់ព្រះ" ដូច្នេះឬ?
រីឯទូលបង្គំបានញែកខ្លួនជាបរិសុទ្ធ ដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកជាបរិសុទ្ធ ដោយសារសេចក្តីពិតដែរ។
ចុះចំណង់បើអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះ ហើយប្រមាថព្រះលោហិតនៃសេចក្ដីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ហើយត្មះតិះដៀលព្រះវិញ្ញាណដ៏មានព្រះគុណ សូមអ្នករាល់គ្នាគិតមើល៍ តើគេសមនឹងមានទោសធ្ងន់យ៉ាងណាទៅទៀត?
ដ្បិតគួរឲ្យមានសម្តេចសង្ឃយ៉ាងនេះសម្រាប់យើង ដែលទ្រង់បរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង បានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត។