ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ព្រះបាទដាវីឌមកកោរ ហើយកាត់អាវគេផ្តាច់ផ្នែកខាងក្រោម នៅត្រឹមគូថ រួចលែងឲ្យទៅវិញ។
លេវីវិន័យ 19:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវកោរក្រឡឹងសក់ក្បាលជុំវិញ ឬកាត់តម្រឹមពុកចង្ការបស់អ្នកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំកាត់ជើងសក់របស់អ្នករាល់គ្នាឲ្យមានរាងមូល កុំកោរជាយពុកចង្ការបស់អ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវកោរក្រឡឹងសក់ក្បាលជុំវិញ ឬកាត់ដំរឹមពុកចង្ការបស់ឯងឡើយ អាល់គីតាប កុំកាត់ជើងសក់របស់អ្នករាល់គ្នាឲ្យមានរាងមូល កុំកោរជាយពុកចង្ការបស់អ្នកឡើយ។ |
ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ព្រះបាទដាវីឌមកកោរ ហើយកាត់អាវគេផ្តាច់ផ្នែកខាងក្រោម នៅត្រឹមគូថ រួចលែងឲ្យទៅវិញ។
គេបានឡើងទៅឯវិហារ ហើយក៏ទៅឯឌីបូន ជាទីខ្ពស់ ដើម្បីយំ សាសន៍ម៉ូអាប់ទ្រហោពិលាបនឹងក្រុងនេបូរ និងក្រុងមេឌីបា គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ។
មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាបញ្ចុះសពគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេឡើយ។
នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ និងសាម៉ារី ចំនួនប៉ែតសិបនាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់តង្វាយម្សៅ និងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា។
ដ្បិតមនុស្សគ្រប់គ្នាបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយស្លៀកសំពត់ធ្មៃ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ ដែលយើងនឹងវាយផ្ចាលពួកកាត់ស្បែក ដែលកាត់មិនស្មោះត្រង់
គេនឹងស្លៀកសំពត់ធ្មៃ ហើយមានសេចក្ដីស្ញែងខ្លាច ទាំងមានសេចក្ដីខ្មាសបាក់មុខ ហើយគេនឹងកោរសក់គ្រប់គ្នា។
អ្នកមិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ យើងនេះជាព្រះយេហូវ៉ា។
មិនត្រូវឲ្យគេធ្វើឲ្យតម្ពែកនៅលើក្បាល ឬកាត់តម្រឹមពុកមាត់ ឬឆូតស្បែកខ្លួនឡើយ។
«អ្នករាល់គ្នាជាកូនរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ អ្នករាល់គ្នាមិនត្រូវអារសាច់ ឬកោរសក់ផ្នែកខាងមុខ ដោយព្រោះខ្មោចស្លាប់ឡើយ។