យេរេមា 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ ដែលយើងនឹងវាយផ្ចាលពួកកាត់ស្បែក ដែលកាត់មិនស្មោះត្រង់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងដាក់ទោសអស់អ្នកដែលធ្វើពិធីកាត់ស្បែក*តែសំបកក្រៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងវាយផ្ចាលពួកកាត់ស្បែក ដែលកាត់មិនស្មោះត្រង់ សូមមើលជំពូកអាល់គីតាប25 អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងដាក់ទោសអស់អ្នកដែលធ្វើពិធីខតាន់តែសំបកក្រៅ សូមមើលជំពូក |
ដូច្នេះ តើអ្នកប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ? ទោះបើយ៉ាងណាក៏ដោយ គង់តែអ្នកនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ អ្នកនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះអ្នកគឺជាផារ៉ោន និងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
គឺជាការដែលអ្នករាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីលំនៅរបស់យើង ក្នុងកាលដែលអ្នករាល់គ្នាបានថ្វាយនំបុ័ងរបស់យើង ព្រមទាំងខ្លាញ់ និងឈាម ហើយបានផ្តាច់សេចក្ដីសញ្ញារបស់យើង ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលអ្នកប្រព្រឹត្តនោះ។