នឹងមានផលខ្លះសល់នៅដែរ ដូចជាកាលគេអង្រួនដើមអូលីវ គង់តែមានផ្លែពីរ ឬបីនៅលើចុងមែកដែលខ្ពស់បំផុត ហើយបួនឬប្រាំនៅមែកសំយាយ នៃដើមណាដែលមានផ្លែច្រើន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
លេវីវិន័យ 19:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចម្ការរបស់អ្នកដែរ ត្រូវទុកសម្រាប់ឲ្យអស់អ្នកក្រ និងអស់អ្នកស្នាក់វិញ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវបេះផ្លែទំពាំងបាយជូរ ដែលនៅសេសសល់ក្នុងចម្ការរបស់អ្នកឲ្យសោះ ហើយផ្លែដែលជ្រុះលើដីក៏មិនត្រូវរើសដែរ គឺត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចំការរបស់ឯងដែរ ត្រូវទុកសំរាប់ឲ្យពួកអ្នកក្រ នឹងពួកអ្នកស្នាក់វិញ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ អាល់គីតាប មិនត្រូវបេះផ្លែទំពំាងបាយជូរដែលនៅសេសសល់ក្នុងចម្ការរបស់អ្នកឲ្យសោះ ហើយផ្លែដែលជ្រុះលើដី ក៏មិនត្រូវរើសដែរ គឺត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។ |
នឹងមានផលខ្លះសល់នៅដែរ ដូចជាកាលគេអង្រួនដើមអូលីវ គង់តែមានផ្លែពីរ ឬបីនៅលើចុងមែកដែលខ្ពស់បំផុត ហើយបួនឬប្រាំនៅមែកសំយាយ នៃដើមណាដែលមានផ្លែច្រើន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ដ្បិតនៅក្នុងបណ្ដាជនជាតិដែលនៅកណ្ដាលផែនដី នឹងត្រូវដូចជាពេលអង្រួនដើមអូលីវ ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយពេលដែលគេប្រមូលផលរួចរាល់។
បើមានពួកសម្រាប់បេះផ្លែទំពាំងបាយជូរមកឯអ្នក តើគេមិនទុកផ្លែខ្លះឲ្យបេះសន្សំជាន់ក្រោយទេឬ? បើចោរមកនៅពេលយប់ តើវាមិនបំផ្លាញឲ្យល្មមតែស្កប់ចិត្តប៉ុណ្ណោះទេឬ?
ដ្បិតយើងនេះ គឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញ ហើយឲ្យទៅជាបរិសុទ្ធចុះ ដ្បិតយើងជាបរិសុទ្ធ អ្នករាល់គ្នាមិនត្រូវនាំខ្លួនឲ្យទៅជាមិនស្អាត ដោយសារសត្វណាដែលលូនវារនៅដីឡើយ។
ដល់ឆ្នាំទីប្រាំ នោះអាចបរិភោគបាន នេះដើម្បីឲ្យដើមឈើទាំងនោះបានចម្រើនផលផ្លែឲ្យអ្នករាល់គ្នា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
កាលណាអ្នករាល់គ្នាច្រូតចម្រូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់អ្នកទាំងអស់ទេ ក៏មិនត្រូវសន្សំរើសកួរស្រូវដែលបានជ្រុះនោះផង
ពេលណាអ្នករាល់គ្នាច្រូតចម្រូតនៅស្រែចម្ការរបស់អ្នក មិនត្រូវឲ្យដល់កៀនឡើយ ក៏មិនត្រូវសន្សំរើសកួរស្រូវដែលជ្រុះចុះដែរ ត្រូវឲ្យទុកសម្រាប់អស់អ្នកក្រីក្រ និងអស់អ្នកដែលស្នាក់នៅវិញ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
ឆ្នាំសប្ប័ទនៅស្រុកអ្នកនឹងចម្រើនជាអាហារដល់អ្នក ដល់អ្នកបម្រើប្រុសស្រីរបស់អ្នក ជើងឈ្នួល និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នក
បើមានពួកចោរមកលួចអ្នក បើពួកចោរប្លន់ចូលមកនៅពេលយប់ ម៉្លេះសមអ្នកនឹងត្រូវអន្តរាយយ៉ាងណាទៅ! តើគេមិនត្រឹមតែលួចឲ្យល្មមតែអ្វីដែលគេចង់បានទេឬ? ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរបានមកធ្វើការឲ្យអ្នក តើគេមិនទុកផ្លែខ្លះឲ្យបានបេះតាមក្រោយទេឬ?
វរហើយខ្ញុំ ដ្បិតខ្ញុំដូចជាអ្នកដែលប្រមូលផលបន្ទាប់ពីផ្លែរដូវក្តៅ បន្ទាប់ពីគេបានប្រឡេះផ្លែទំពាំងបាយជូរជាន់អស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ក៏គ្មានផ្លែល្វាទុំដើមរដូវ ដែលខ្ញុំចូលចិត្តដែរ។
ពេលណាអ្នកច្រូតស្រូវនៅក្នុងស្រែរបស់អ្នក ហើយភ្លេចស្រូវមួយកណ្ដាប់នៅក្នុងស្រែ នោះមិនត្រូវត្រឡប់ទៅយកវិញឡើយ ត្រូវទុកឲ្យអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយរើសចុះ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។
ពេលណាអ្នកវាយជម្រុះផលពីដើមអូលីវរបស់អ្នករួចម្តងហើយ នោះមិនត្រូវឡើងទៅធ្វើម្តងទៀតឡើយ ត្រូវទុកឲ្យអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយវិញ។
ពេលណាបេះផ្លែទំពាំងបាយជូររបស់អ្នករួចហើយ នោះមិនត្រូវទៅបេះមួយសាទៀតឡើយ ត្រូវទុកឲ្យពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយវិញ។
លោកមានប្រសាសន៍ទៅគេថា៖ «តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន? តើការសន្សែសន្សំផ្លែទំពាំងបាយជូររបស់ពួកអេប្រាអិម មិនមែនវិសេសជាងការបេះផ្លែទំពាំងបាយជូររបស់ពួកអ័បៀស៊ើរទេឬ?
នាងរស់ជាសាសន៍ម៉ូអាប់និយាយទៅកាន់ណាអូមីថា៖ «ឥឡូវនេះ សូមឲ្យខ្ញុំទៅស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ» រួចគាត់ប្រាប់ថា៖ «ទៅចុះ កូនអើយ»