Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 24:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពេល​ណា​អ្នក​វាយ​ជម្រុះ​ផល​ពី​ដើម​អូលីវ​របស់​អ្នក​រួច​ម្តង​ហើយ នោះ​មិន​ត្រូវ​ឡើង​ទៅ​ធ្វើ​ម្តង​ទៀត​ឡើយ ត្រូវ​ទុក​ឲ្យ​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​ណា​អ្នក​បេះ​ផ្លែ​អូលីវ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 កាល​ណា​ឯង​វាយ​ជំរុះ​ផល​ពី​ដើម​អូលីវ​របស់​ឯង​រួច​ម្តង​ហើយ នោះ​មិន​ត្រូវ​ឡើង​ទៅ​ធ្វើ​ម្តង​ទៀត​ទេ ត្រូវ​ទុក​សំរាប់​អ្នក​ដទៃ នឹង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពេល​ណា​អ្នក​បេះ​ផ្លែ​អូលីវ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​ឲ្យ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 24:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចម្ការ​របស់​អ្នក​ដែរ ត្រូវ​ទុក​សម្រាប់​ឲ្យ​អស់​អ្នក​ក្រ និង​អស់​អ្នក​ស្នាក់​វិញ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


កាល​ណា​អ្នក​រាល់​គ្នា​ច្រូត​ចម្រូត​នៅ​ស្រែ នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ដី​របស់​អ្នក​ទាំង​អស់​ទេ ក៏​មិន​ត្រូវ​សន្សំ​រើស​កួរ‌ស្រូវ​ដែល​បាន​ជ្រុះ​នោះ​ផង


ពេល​ណា​អ្នក​ច្រូត​ស្រូវ​នៅក្នុង​ស្រែ​របស់​អ្នក ហើយ​ភ្លេច​ស្រូវ​មួយ​កណ្ដាប់​នៅ​ក្នុង​ស្រែ នោះ​មិន​ត្រូវ​ត្រឡប់​ទៅ​យក​វិញ​ឡើយ ត្រូវ​ទុក​ឲ្យ​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដី​មេម៉ាយ​រើស​ចុះ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ពរឲ្យ​អ្នក ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ។


ពេល​ណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រួច​ហើយ នោះ​មិន​ត្រូវ​ទៅ​បេះ​មួយ​សា​ទៀត​ឡើយ ត្រូវ​ទុក​ឲ្យ​ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដី​មេម៉ាយ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម