សង្ឃត្រូវបង្គាប់ឲ្យយកសត្វហើរពីរ ដែលរស់ ហើយស្អាត មកសម្រាប់អ្នកនោះ ដែលត្រូវញែកជាស្អាត ព្រមទាំងឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុបផង។
លេវីវិន័យ 14:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ផ្ទះនោះនឹងបានញែកជាស្អាត ដោយសារឈាមសត្វស្លាប និងទឹកជ្រោះ ហើយសត្វដែលនៅរស់ ព្រមទាំងឈើតាត្រៅ មែកស៊ីសុប និងសំពត់ក្រហមផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយប្រោះចំនួនប្រាំពីរដងទៅលើផ្ទះនោះ ដើម្បីជម្រះឲ្យបរិសុទ្ធ ជ្រះស្រឡះពីអំពើបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ផ្ទះនោះនឹងបានញែកជាស្អាត ដោយសារឈាមសត្វស្លាប នឹងទឹកហូរ ហើយសត្វដែលនៅរស់ ព្រមទាំងឈើតាត្រៅ មែកហ៊ីសុប ហើយនឹងសំពត់ក្រហមផង អាល់គីតាប ហើយប្រោះចំនួនប្រាំពីរដងទៅលើផ្ទះនោះ ដើម្បីជម្រះឲ្យបានបរិសុទ្ធជ្រះស្រឡះពីអំពើបាប។ |
សង្ឃត្រូវបង្គាប់ឲ្យយកសត្វហើរពីរ ដែលរស់ ហើយស្អាត មកសម្រាប់អ្នកនោះ ដែលត្រូវញែកជាស្អាត ព្រមទាំងឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុបផង។
រួចយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ក្រហមជាមួយសត្វមួយដែលរស់ ជ្រលក់ទាំងអស់ទៅក្នុងឈាមរបស់សត្វដែលបានសម្លាប់ ហើយក្នុងទឹកដងពីជ្រោះនោះដែរ រួចប្រោះទៅលើផ្ទះប្រាំពីរដង។
តែត្រូវលែងសត្វរស់នៅឯវាលក្រៅទីក្រុងទៅ គឺយ៉ាងដូច្នោះដែលនឹងធ្វើឲ្យធួននឹងផ្ទះនោះ រួចនឹងបានស្អាតហើយ។