Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 14:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​យក​សត្វ​ហើរ​ពីរ ដែល​រស់ ហើយ​ស្អាត មក​សម្រាប់​អ្នក​នោះ ដែល​ត្រូវ​ញែក​ជា​ស្អាត ព្រម​ទាំង​ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បូជា‌ចារ្យ​ត្រូវ​បញ្ជា​ឲ្យ​គេ​យក​សត្វ​ស្លាប​ពីរ​ក្បាល​នៅ​រស់ ហើយ​បរិសុទ្ធ ព្រម​ទាំង​យក​ឈើ​តា‌ត្រៅ អំបោះ រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ី‌សុប*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្គាប់ ឲ្យ​យក​សត្វ​ហើរ​២ ដែល​រស់ ហើយ​ស្អាត មក​សំរាប់​អ្នក​នោះ ដែល​ត្រូវ​ញែក​ជា​ស្អាត ព្រម​ទាំង​ឈើ​តាត្រៅ សំពត់​ក្រហម នឹង​មែក​ហ៊ីសុប​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អ៊ីមុាំ​ត្រូវ​បញ្ជា​ឲ្យ​គេ​យក​សត្វ​ស្លាប​ពីរ​ក្បាល ដែល​នៅ​រស់​ហើយ​បរិសុទ្ធ ព្រម​ទាំង​យក​ឈើ​តា‌ត្រៅ អំបោះ​រោម​ចៀម​ពណ៌​ក្រហមទុំ និង​មែក​ហ៊ី‌សុប។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 14:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។


ចូរ​យក​មែក​ហ៊ីសុប​មួយ​កញ្ចុំ ជ្រលក់​ក្នុង​ឈាម​ដែល​នៅ​ក្នុង​ផើង យក​ទៅ​លាប​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​របស់​ខ្លួន​ឡើយ រហូត​ដល់​ព្រឹក។


ប្រសិន‌បើ​តង្វាយ​ដែល​អ្នក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​សត្វ​ស្លាប​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ។


ប្រសិន‌បើ​នាង​គ្មាន​លទ្ធភាព​ថ្វាយ​កូន​ចៀម​មួយ​បាន នោះ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ គឺ​មួយ​សម្រាប់​ជា​តង្វាយ​ដុត ហើយ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប សង្ឃ​ត្រូវ​ថ្វាយ​សត្វ​នោះ​ឲ្យ​ធួន​នឹង​នាង រួច​នាង​នឹង​បាន​ស្អាត​វិញ។


សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​សម្លាប់​សត្វ​ហើរ​មួយ​លើ​ផើង​ទឹក​ដែល​ដង​មក​ពី​ជ្រោះ។


សង្ឃ​ត្រូវ​ជ្រលក់​សត្វ​ដែល​រស់​ទៅ​ក្នុង​ឈាម​នៃ​សត្វ​ដែល​បាន​សម្លាប់​ពី​លើ​ទឹក​នោះ ជា​មួយ​ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​មួយ​បាន នោះ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​សម្រាប់​ការ​រំលង​របស់​ខ្លួន ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត​នោះ​វិញ គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​សម្រាប់​ជា​តង្វាយ​ដុត។


បន្ទាប់​មក ត្រូវ​ឲ្យ​មនុស្ស​ស្អាត​ម្នាក់​យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ជំរំ លើ​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន លើ​មនុស្ស​ដែល​នៅ​ក្នុង​ជំរំ និង​លើ​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង​ខ្មោច មនុស្ស​ស្លាប់​ដោយ​ដាវ សាក‌សព​ធម្មតា ឬ​បាន​ប៉ះ‌ពាល់​ផ្នូរ។


សង្ឃ​នោះ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ពណ៌​ក្រហម ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​ដុត​គោ​ក្រមុំ​នោះ។


ព្រោះ ពេល​លោក​ម៉ូសេ​បាន​ប្រកាស​បទ‌បញ្ជា​ទាំង​ប៉ុន្មាន តាម​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន​ទាំង​ឡាយ​ហើយ លោក​យក​ឈាម​កូន​គោ ឈាម​ពពែ ទឹក រោម​ចៀម​ជ្រលក់​ក្រហម និង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម