លុះដល់ថ្ងៃទីប្រាំបី ត្រូវយកកូនចៀមឈ្មោលពីរឥតខ្ចោះ និងចៀមញីមួយឥតខ្ចោះអាយុមួយខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្តបីខ្ញឹងលាយនឹងប្រេង សម្រាប់ជាតង្វាយម្សៅ និងប្រេងមួយកំប៉ុង ។
លេវីវិន័យ 14:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ត្រូវថ្វាយតង្វាយដុត និងតង្វាយម្សៅនៅលើអាសនាឲ្យបានធួននឹងអ្នកនោះដែរ នោះនឹងបានស្អាតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈ បន្ទាប់មក លោកធ្វើពិធីរំដោះបាបម្ដងទៀត ទើបអ្នកនោះបានបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ត្រូវថ្វាយដង្វាយដុតនឹងដង្វាយម្សៅនៅលើអាសនាឲ្យបានធួននឹងអ្នកនោះដែរ នោះនឹងបានស្អាតហើយ។ អាល់គីតាប អ៊ីមុាំធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈ បន្ទាប់មក គាត់ធ្វើពិធីរំដោះបាបម្តងទៀត ទើបអ្នកនោះបានបរិសុទ្ធ។ |
លុះដល់ថ្ងៃទីប្រាំបី ត្រូវយកកូនចៀមឈ្មោលពីរឥតខ្ចោះ និងចៀមញីមួយឥតខ្ចោះអាយុមួយខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្តបីខ្ញឹងលាយនឹងប្រេង សម្រាប់ជាតង្វាយម្សៅ និងប្រេងមួយកំប៉ុង ។
អ្នកដែលបានញែកជាស្អាត ត្រូវបោកសម្លៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងជំរំបាន តែត្រូវនៅខាងក្រៅទីលំនៅរបស់ខ្លួនប្រាំពីរថ្ងៃ។
ដល់ថ្ងៃទីប្រាំពីរ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ និងចិញ្ចើម និងរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសម្លៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។
ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។