កូនដែលត្រូវទទួលតំណែងជាសង្ឃជំនួសគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះរយៈពេលប្រាំពីរថ្ងៃ នៅពេលដែលគេចូលទៅក្នុងត្រសាលជំនុំ ដើម្បីបំពេញមុខងារនៅក្នុងទីបរិសុទ្ធ។
លេវីវិន័យ 13:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដល់ថ្ងៃទីប្រាំពីរ ត្រូវពិនិត្យមើលម្តងទៀត បើមើលទៅស្មានថា រោគនៅតែដដែលមិនបានរាលទៅក្នុងស្បែកទេ នោះត្រូវបង្ខាំងអ្នកនោះនៅប្រាំពីរថ្ងៃទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះគម្រប់ប្រាំពីរថ្ងៃ បូជាចារ្យត្រូវពិនិត្យមើលម្ដងទៀត ប្រសិនបើសង្កេតឃើញថា ស្នាមដែលកើតឡើងនោះពុំបានប្រែប្រួល ហើយមិនរាលធំទៅលើស្បែកថែមទៀតនោះ បូជាចារ្យត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើមើលទៅស្មានថា រោគនៅតែដដែលមិនបានរាលទៅក្នុងស្បែកទេ នោះត្រូវបង្ខាំងអ្នកនោះនៅ៧ថ្ងៃទៀត អាល់គីតាប លុះគំរប់ប្រាំពីរថ្ងៃ អ៊ីមុាំត្រូវពិនិត្យមើលម្តងទៀត ប្រសិនបើសង្កេតឃើញថា ស្នាមដែលកើតឡើងនោះ ពុំបានប្រែប្រួល ហើយមិនរាលធំទៅលើស្បែកថែមទៀតនោះ អ៊ីមុាំត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។ |
កូនដែលត្រូវទទួលតំណែងជាសង្ឃជំនួសគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះរយៈពេលប្រាំពីរថ្ងៃ នៅពេលដែលគេចូលទៅក្នុងត្រសាលជំនុំ ដើម្បីបំពេញមុខងារនៅក្នុងទីបរិសុទ្ធ។
ប៉ុន្តែ ប្រសិនបើស្នាមដែលនៅស្បែកនោះស មើលទៅមិនមែនខូងទាបជាងស្បែកទេ ហើយបើរោមមិនបានទៅជាស នោះសង្ឃត្រូវបង្ខាំងអ្នកដែលមានរោគនោះទុកនៅប្រាំពីរថ្ងៃ
ដល់ថ្ងៃទីប្រាំពីរ ត្រូវឲ្យពិនិត្យមើលម្តងទៀត បើរោគអន់ថយហើយ មិនបានរាលក្នុងស្បែកទេ នោះត្រូវប្រកាសថា អ្នកនោះស្អាតវិញ គ្រាន់តែជាស្រែងប៉ុណ្ណោះ រួចអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ។
អ្នកដែលបានញែកជាស្អាត ត្រូវបោកសម្លៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងជំរំបាន តែត្រូវនៅខាងក្រៅទីលំនៅរបស់ខ្លួនប្រាំពីរថ្ងៃ។