Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 កូន​ដែល​ត្រូវ​ទទួល​តំណែង​ជា​សង្ឃ​ជំនួស​គាត់ ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ទាំង​នេះ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ នៅ​ពេល​ដែល​គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​បំពេញ​មុខ​ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ក្នុង​ចំណោម​កូន​របស់​អើរ៉ុន អ្នក​ដែល​ទទួល​តំណែង​ជា​បូជា‌ចារ្យ​បន្ត​ពី​គាត់ ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ទាំង​នេះ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 កូន​លោក​ណា​មួយ​ដែល​ត្រូវ​ជំនួស​លោក​ក្នុង​ការ‌ងារ​ជា​សង្ឃ នោះ​ត្រូវ​ស្លៀក​សំលៀក‌បំពាក់​នោះ​គ្រប់​៧​ថ្ងៃ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ក្នុង​ចំណោម​កូន​របស់​ហារូន អ្នក​ដែល​ទទួល​តំណែង​ជា​អ៊ីមុាំ​បន្ត​ពី​គាត់ ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ទាំង​នេះ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គេ​ចូល​ទៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​បំពេញ​មុខ​ងារ​ក្នុង​ទី​សក្ការៈ។

សូមមើលជំពូក ចម្លង




និក្ខមនំ 29:30
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​នៅ​រង់​ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត


បន្ទាប់​មក លោក​រង់‌ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ទៅ តែ​ព្រាប​នោះ​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទៀត​ឡើយ។


ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ។ ចាប់​ពី​ថ្ងៃ​ទីមួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​ដំបែ​ចេញ​ពី​ផ្ទះ ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ ចាប់​ពី​ថ្ងៃ​ទីមួយ​រហូត​ដល់​ថ្ងៃ​ទីប្រាំ​ពីរ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល។


សម្លៀក‌បំពាក់​បរិសុទ្ធ​របស់​អើរ៉ុន ត្រូវ​ទុក​ឲ្យ​កូន​ៗ​របស់​គាត់​រហូត​ត​ទៅ ដើម្បី​ឲ្យ​គេ​បាន​ស្លៀក‌ពាក់ នៅ​ពេល​ទទួល​ពិធី​ចាក់​ប្រេង​តែង​តាំង​ពួក‌គេ​ឡើង​ជា​សង្ឃ។


ត្រូវ​យក​សាច់​ចៀម​ឈ្មោល​សម្រាប់​ពិធី​តែង​តាំង​ជា​សង្ឃ មក​ស្ងោរ​នៅ​កន្លែង​បរិសុទ្ធ


ត្រូវ​ប្រព្រឹត្ត​យ៉ាង​នេះ​ចំពោះ​អើរ៉ុន និង​កូន​របស់​គាត់ តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​អ្នក។ ត្រូវ​ធ្វើ​ពិធី​តែង​តាំង​ពួក‌គេ​ឡើង​ជា​សង្ឃ​ឲ្យ​គ្រប់​ប្រាំពីរ​ថ្ងៃ។


គ្រប់​ប្រាំពីរ​ថ្ងៃ​ត្រូវ​ឲ្យ​គេ​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​ឆ្លង​អាស‌នា។


រួច​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​តែ​ដដែល​មិន​បាន​រាល​ទៅ​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​នៅ​ប្រាំពីរ​ថ្ងៃ​ទៀត។


អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សម្លៀក‌បំពាក់​បរិសុទ្ធ​នោះ។


លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី លោក​ម៉ូសេ​ក៏​ហៅ​លោក​អើរ៉ុន និង​ពួក​កូន​លោក​មក ព្រម​ទាំង​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង។


លោក​អើរ៉ុន​ក៏​ចូល​ទៅ​ជិត​អាសនា សម្លាប់​កូន​គោ​ទុក​ជា​តង្វាយ​លោះ​បាប​ដែល​សម្រាប់​ខ្លួន


លោក​ម៉ូសេ​ដោះ​សម្លៀក‌បំពាក់​ពី​អើរ៉ុន ហើយ​យក​ទៅ​បំពាក់​ឲ្យ​អេលាសារ ជា​កូន​របស់​លោក រួច​លោក​អើរ៉ុន​ក៏​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​នោះ​ទៅ។ លោក​ម៉ូសេ និង​អេលាសារ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ។


ដ្បិត​គួរ​ឲ្យ​មាន​សម្តេច​សង្ឃ​យ៉ាង​នេះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម