ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញស្នាមនោះដូចជាខូងទាបជាងស្បែក ហើយរោមត្រឡប់ទៅជាស នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ដែលលេចពីបូសនោះមកហើយ
លេវីវិន័យ 13:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសសោះ ហើយស្នាមនោះក៏មិនខូងទាបជាងស្បែកដែរ គឺចង់ក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅប្រាំពីរថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បើបូជាចារ្យមិនឃើញមានរោមពណ៌សនៅកន្លែងដែលមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ បូជាចារ្យត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសសោះ ហើយស្នាមនោះក៏មិនខូងទាបជាងស្បែកដែរ គឺចង់ក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ អាល់គីតាប ប៉ុន្តែ បើអ៊ីមុាំមិនឃើញមានរោមពណ៌ស នៅកន្លែងដែលមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ អ៊ីមុាំអ្នកជំងឺនៅដាច់តែឯងក្នុងរយៈពេលប្រាំពីរថ្ងៃ។ |
ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញស្នាមនោះដូចជាខូងទាបជាងស្បែក ហើយរោមត្រឡប់ទៅជាស នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ដែលលេចពីបូសនោះមកហើយ
បើរោគនោះរាលដាលធំឡើងនៅលើស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺកើតឃ្លង់ហើយ។
ប៉ុន្តែ ប្រសិនបើស្នាមដែលនៅស្បែកនោះស មើលទៅមិនមែនខូងទាបជាងស្បែកទេ ហើយបើរោមមិនបានទៅជាស នោះសង្ឃត្រូវបង្ខាំងអ្នកដែលមានរោគនោះទុកនៅប្រាំពីរថ្ងៃ
អ្នករាល់គ្នាត្រូវបញ្ជូនជននោះ ឲ្យអារក្សសាតាំងបំផ្លាញសាច់ឈាម ដើម្បីឲ្យវិញ្ញាណរបស់គាត់បានសង្គ្រោះ ក្នុងថ្ងៃរបស់ព្រះអម្ចាស់។