Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:21 - អាល់គីតាប

21 ប៉ុន្តែ បើ​អ៊ីមុាំ​មិន​ឃើញ​មាន​រោម​ពណ៌​ស នៅ​កន្លែង​ដែល​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ អ៊ីមុាំ​អ្នកជំងឺ​នៅ​ដាច់​តែឯ​ង​ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​មិន​ឃើញ​មាន​រោម​ស​សោះ ហើយ​ស្នាម​នោះ​ក៏​មិន​ខូង​ទាប​ជាង​ស្បែក​ដែរ គឺ​ចង់​ក្រៀម​ហើយ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប៉ុន្តែ បើ​បូជា‌ចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​ដែល​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​មិន​ឃើញ​មាន​រោម​ស​សោះ ហើយ​ស្នាម​នោះ​ក៏​មិន​ខូង​ទាប​ជាង​ស្បែក​ដែរ គឺ​ចង់​ក្រៀម​ហើយ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​ទុក​នៅ​៧​ថ្ងៃ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីមុាំ​ត្រូវ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​រោម​ប្រែ​ជា​មាន​ពណ៌​ស អ៊ីមុាំ​ត្រូវ​ប្រកាស​ថា​អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​មាន​រោគ​ឃ្លង់​កើត​នៅ​កន្លែង​ដែល​មាន​ដំបៅ។


ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។


ប្រសិន​បើ​ជំងឺ​នោះ​គ្រាន់​តែ​ជា​ស្នាម​ភ្លឺ​ពណ៌​ស ស្បែក​មិន​ស្រុត ហើយ​រោម​ក៏​មិន​ប្រែ​ទៅ​ជា​ពណ៌​ស​ដែរ​នោះ អ៊ីមុាំ​ត្រូវ​នាំ​អ្នក​ជំងឺ​ឲ្យ​ទៅ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។


ត្រូវ​តែ​បញ្ជូន​មនុស្ស​បែប​នេះ​ទៅ​អ៊ីព្លេស‌ហ្សៃតន ដើម្បី​ឲ្យ​រូប​កាយ​របស់​គាត់​វិនាស តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​អ៊ីសា‌ជាអម្ចាស់​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម