លេវីវិន័យ 13:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមព្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយប្រសិនបើឃើញមានកន្ទួលពណ៌ស ឬស្នាមក្រហមព្រឿងៗ លេចឡើងត្រង់កន្លែងដែលកើតដំបៅនោះ អ្នកជំងឺត្រូវតែទៅជួបបូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមប្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល អាល់គីតាប ហើយប្រសិនបើឃើញមានដុំពកពណ៌ស ឬស្នាមក្រហមព្រឿងៗ លេចឡើងត្រង់កន្លែងដែលកើតដំបៅនោះ អ្នកជំងឺត្រូវតែទៅជួបអ៊ីមុាំ។ |
ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញស្នាមនោះដូចជាខូងទាបជាងស្បែក ហើយរោមត្រឡប់ទៅជាស នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ដែលលេចពីបូសនោះមកហើយ
បើកាលណាស្បែកបានត្រូវរលាកភ្លើង ហើយសាច់ស្រស់ត្រង់រលាកនោះកើតមានសម្បុរក្រហមព្រឿងៗ ឬសក្តី
ប៉ុន្តែ បើមានដំបៅក្រហមព្រឿងៗនៅកន្លែងតម្ពែកខាងលើ ឬខាងមុខ នោះគឺជាឃ្លង់ដែលចេញមកនៅកន្លែងតម្ពែកនោះ ទោះខាងលើ ឬពីមុខក្តី
សង្ឃត្រូវពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមព្រឿងៗនៅកន្លែងដែលតម្ពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ
សង្ឃត្រូវពិនិត្យមើល បើឃើញថារោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមព្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ