Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ប៉ុន្តែ បើ​មាន​ដំបៅ​ក្រហម​ព្រឿងៗ​នៅ​កន្លែង​តម្ពែក​ខាង​លើ ឬ​ខាង​មុខ នោះ​គឺ​ជា​ឃ្លង់​ដែល​ចេញ​មក​នៅ​កន្លែង​តម្ពែក​នោះ ទោះ​ខាង​លើ ឬ​ពី​មុខ​ក្តី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ប៉ុន្តែ បើ​ត្រង់​កន្លែង​ដែល​តម្ពែក ទោះ​បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្ដី គេ​ឃើញ​មាន​ស្បែក​ឡើង​ពណ៌​ក្រហម​ព្រឿងៗ នោះ​បាន​សេចក្ដី​ថា​គាត់​កើត​រោគ​ឃ្លង់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ប៉ុន្តែ បើ​មាន​ដំបៅ​ក្រហម​ប្រឿងៗ​នៅ​កន្លែង​ទំពែក​ខាង​លើ ឬ​ខាង​មុខ នោះ​គឺ​ជា​ឃ្លង់​ដែល​ចេញ​មក​នៅ​កន្លែង​ទំពែក​នោះ ទោះ​ខាង​លើ ឬ​ពី​មុខ​ក្តី

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ប៉ុន្តែ បើ​ត្រង់​កន្លែង​ដែល​ទំពែក ទោះ​បី​នៅ​កណ្តាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្តី គេ​ឃើញ​មាន​ស្បែក​ឡើង​ពណ៌​ក្រហម​ព្រឿងៗ នោះ​បាន​សេចក្តី​ថា គាត់​កើត​រោគ​ឃ្លង់​ហើយ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:42
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​នៅ​ត្រង់​កន្លែង​បូស​នោះ​កើត​មាន​ពក​ស ឬ​ស្នាម​ក្រហម​ព្រឿងៗ នោះ​ត្រូវ​បង្ហាញ​ឲ្យ​សង្ឃ​មើល។


«បើ​មនុស្ស​ណា​កើត​មាន​ពក ដំបៅ ឬ​ស្នាម​អ្វី​ក្រហម​នៅ​ស្បែក ដែល​ក្លាយ​ទៅ​ជា​ឃ្លង់ នៅ​លើ​ស្បែក នោះ​ត្រូវ​ឲ្យ​គេ​នាំ​អ្នក​នោះ​ទៅ​ជួប​លោក​អើរ៉ុន​ជា​សង្ឃ ឬ​ទៅ​រក​កូន​របស់​លោក​ណា​ម្នាក់ ដែល​នឹង​ធ្វើ​ជា​សង្ឃ​ក៏​បាន។


បើ​បាន​ជ្រុះ​សក់​ក្បាល​ត្រង់​ចំហៀង​ខាង​មុខ អ្នក​នោះ​ឆក​ហើយ តែ​ស្អាត​ទេ


សង្ឃ​ត្រូវ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា ពក​ដំបៅ​នោះ​មាន​សម្បុរ​ក្រហម​ព្រឿងៗ​នៅ​កន្លែង​ដែល​តម្ពែក​ត្រង់​ខាង​លើ ឬ​ពី​មុខ មើល​ទៅ​ដូច​ជា​ឃ្លង់​ដែល​កើត​នៅ​នា​ស្បែក​ឯ​ទៀត​ដែរ


សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ថា​រោគ​ដែល​នៅ​ក្នុង​ជញ្ជាំង​ផ្ទះ​នោះ​មាន​កន្លែង​ខូង ពណ៌​បៃតង​ស្ទើរ ឬ​ក្រហម​ព្រឿង មើល​ទៅ​ទាប​ជាង​សាច់​ជញ្ជាំង​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម