ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 12:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ណា​បាន​គ្រប់​ថ្ងៃ​សម្អាត​ខ្លួន ដោយ​ព្រោះ​សម្រាល​កូន​ប្រុស ឬ​ស្រី នោះ​នាង​ត្រូវ​យក​កូន​ចៀម​មួយ អាយុ​មួយ​ខួប សម្រាប់​ជា​តង្វាយ​ដុត និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប មក​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ផុត​ពេល​កំណត់​ដែល​នាង​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ ព្រោះ​តែ​ការ​សម្រាល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ហើយ នោះ​នាង​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដោយ​នាំ​កូន​ចៀម​អាយុ​មួយ​ខួប សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​កាល​ណា​បាន​សំរេច​ថ្ងៃ​សំអាត​ខ្លួន ដោយ​ព្រោះ​សំរាល​កូន​ប្រុស ឬ​ស្រី​ហើយ នោះ​នាង​ត្រូវ​យក​កូន​ចៀម​១ អាយុ​១ ខួប សំរាប់​ជា​ដង្វាយ​ដុត នឹង​ព្រាប​ជំទើរ​១ ឬ​លលក​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​មក ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក

អាល់គីតាប

លុះ​ផុត​ពេល​កំណត់ ដែល​នាង​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ព្រោះ​តែ​ការ​សំរាល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ហើយ នោះ​នាង​ត្រូវ​ទៅ​ជួប​អ៊ីមុាំ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដោយ​នាំ​កូន​ចៀម​អាយុ​មួយ​ខួប​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប។

សូមមើលជំពូក



លេវី‌វិន័យ 12:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ថា៖ «ចូរ​យក​គោ​ញី​មួយ​អាយុ​បី​ខួប ពពែ​ញី​មួយ​អាយុ​បី​ខួប ចៀម​ឈ្មោល​មួយ​អាយុ​បី​ខួប លលក​មួយ និង​ព្រាប​ចំទើរ​មួយ​មក​ឲ្យ​យើង»។


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​ស្ត្រី​ណា​មាន​ទម្ងន់ ហើយ​សម្រាល​បាន​កូន​ប្រុស នាង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​គ្រប់​ប្រាំពីរ​ថ្ងៃ ត្រូវ​រាប់​ជា​មិន​ស្អាត ដូច​ជា​ក្នុង​កាល​ដែល​មាន​រដូវ​ដែរ។


បើ​នាង​សម្រាល​ជា​កូន​ស្រី​វិញ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​គ្រប់​ពីរ​អាទិត្យ ដូច​ជា​នៅ​ថ្ងៃ​រដូវ​នាង រួច​នាង​ត្រូវ​នៅ​ហុកសិប​ប្រាំមួយ​ថ្ងៃ​ទៀត ដើម្បី​សម្អាត​ខ្លួន​ពី​ឈាម​ចេញ។


សង្ឃ​ត្រូវ​ថ្វាយ​សត្វ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន​នាង នោះ​នាង​នឹង​បាន​ស្អាត រួច​ពី​ឈាម​នាង​ទៅ នេះ​ហើយ​ជា​របៀប​របស់​ស្ត្រី​ដែល​សម្រាល​កូន ទោះ​បើ​ជា​កូន​ប្រុស ឬ​ស្រី​ក្តី។


ហើយ​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​កម្លាំង​របស់​ខ្លួន គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​សម្រាប់​ជា​តង្វាយ​ដុត


លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ត្រូវ​ឲ្យ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ។


លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ត្រូវ​ឲ្យ​នាង​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ


នៅ​ថ្ងៃ​ទី​ប្រាំបី គេ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ប្រគល់​ឲ្យ​សង្ឃ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ


លុះ​ដល់​កំណត់ សម្រាប់​ពួក​គេ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​គេ​ក៏​នាំ​ព្រះ‌ឱរស​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់


លុះ​ស្អែក​ឡើង លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​មក​រក​លោក ហើយ​ពោល​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ​ដែល​ដោះ​បាប​មនុស្ស​លោក!


ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។


ដ្បិត​គួរ​ឲ្យ​មាន​សម្តេច​សង្ឃ​យ៉ាង​នេះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត។