ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 1:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ត្រូវ​សម្លាប់​នៅ​ក្បែរ​ជើង​អាសនា ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ពួក​កូន​លោក​អើរ៉ុន​ជា​សង្ឃ ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ត្រូវ​ចាក់​ក​សត្វ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ែក​ខាង​ជើង​អាសនៈ។ ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ត្រូវ​សំឡាប់​នៅ​ត្រង់​ក្បែរ​ជើង​អាសនា ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ឲ្យ​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា

សូមមើលជំពូក

អាល់គីតាប

គេ​ត្រូវ​អារ​ក​សត្វ​នៅ​ចំពោះអុលឡោះ‌តាអាឡា ប៉ែក​ខាង​ជើង​អាសនៈ។ ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

សូមមើលជំពូក



លេវី‌វិន័យ 1:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​យក​ឈាម​ពាក់​កណ្ដាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្ដាល​ទៀត​ប្រោះ​ទៅ​លើ​អាសនា។


លោក​ដាក់​តុ​ក្នុង​ត្រសាល​ជំនុំ នៅ​ប៉ែក​ខាង​ជើង​រោង​ឧបោសថ នៅ​ខាង​មុខ​វាំង‌នន


បន្ទាប់​មក លោក​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ នេះ​ជា​ច្បាប់​សម្រាប់​អាស‌នា វេលា​ណា​ដែល​គេ​តាំង​ឡើង ដើម្បី​ថ្វាយ​តង្វាយ​ដុត ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាស‌នា​នោះ


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​បើក​ភ្នែក​សម្លឹង​មើល​ទៅ​ទិស​ខាង​ជើង​ឥឡូវ» ដូច្នេះ ខ្ញុំ​ក៏​មើល​ទៅ​ខាង​ជើង​នោះ ជា​ទ្វារ​ដែល​ចូល​ទៅ​ឯ​អាស‌នា ឃើញ​មាន​រូប​នៃ​សេចក្ដី​ប្រចណ្ឌ​នៅ​ទី​នោះ។


ក៏​ត្រូវ​សម្លាប់​គោ​ស្ទាវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ពួក​កូន​លោក​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ‌វិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ។


ត្រូវ​សម្លាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សម្លាប់​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ជា​របស់​សង្ឃ ដូច​ជា​តង្វាយ​លោះ​បាប​ដែរ តង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត។


រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​លោះ​បាប​នោះ ហើយ​សម្លាប់​ត្រង់​កន្លែង​តង្វាយ​ដុត។


«ចូរ​ប្រាប់​អើរ៉ុន និង​ពួក​កូន​លោក​ថា នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដែល​សម្រាប់​លោះ​បាប គឺ​ត្រូវ​តែ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ តង្វាយ​នោះ​ជា​បរិសុទ្ធ​បំផុត។


គឺ​ត្រូវ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ​វិញ​លើ​អាសនា។


នោះ​លោក​ម៉ូសេ​ក៏​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ‌វិញ​លើ​អាសនា