កាលព្រះអង្គកំពុងតែមានព្រះបន្ទូល មានម្នាក់ក្នុងពួកផារិស៊ី ទូលសូមព្រះអង្គយាងទៅសោយអាហារជាមួយគាត់ ព្រះអង្គក៏យាងចូលទៅគង់នៅតុ។
លូកា 7:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានម្នាក់ក្នុងពួកផារិស៊ី បានយាងព្រះអង្គទៅសោយអាហារជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ផារិស៊ីនោះ ហើយគង់រួមតុជាមួយគាត់។ ព្រះគម្ពីរខ្មែរសាកល មានម្នាក់ក្នុងពួកផារិស៊ី បានអញ្ជើញព្រះយេស៊ូវទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ពួកផារិស៊ីនោះ ហើយរួមតុអាហារជាមួយគាត់។ Khmer Christian Bible មានអ្នកខាងគណៈផារិស៊ីម្នាក់អញ្ជើញព្រះយេស៊ូឲ្យមកបរិភោគជាមួយ ពេលយាងចូលទៅក្នុងផ្ទះរបស់អ្នកខាងគណៈផារិស៊ីនោះហើយ ព្រះអង្គក៏អង្គុយនៅតុអាហារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបុរសម្នាក់ខាងគណៈផារីស៊ី*បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកផារិស៊ីម្នាក់ទូលសូមទ្រង់ ឲ្យសោយជាមួយនឹងគាត់ ទ្រង់ក៏យាងចូលទៅគង់នៅតុ ក្នុងផ្ទះគាត់ អាល់គីតាប មានបុរសម្នាក់ខាងគណៈផារីស៊ បានអញ្ជើញអ៊ីសាទៅពិសាអាហារ អ៊ីសាក៏ទៅផ្ទះបុរសនោះ ហើយនៅរួមតុជាមួយគាត់។ |
កាលព្រះអង្គកំពុងតែមានព្រះបន្ទូល មានម្នាក់ក្នុងពួកផារិស៊ី ទូលសូមព្រះអង្គយាងទៅសោយអាហារជាមួយគាត់ ព្រះអង្គក៏យាងចូលទៅគង់នៅតុ។
មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ នៅផ្ទះមេដឹកនាំរបស់ពួកផារិស៊ីម្នាក់ ហើយពួកគេតាមឃ្លាំមើលព្រះអង្គយ៉ាងដិតដល់។
កូនមនុស្សបានមកទាំងបរិភោគ ទាំងផឹក ហើយអ្នករាល់គ្នាថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប"។
មើល៍! នៅក្រុងនោះ មានស្ត្រីម្នាក់ជាមនុស្សបាប។ ពេលនាងដឹងថា ព្រះអង្គគង់នៅតុក្នុងផ្ទះរបស់អ្នកផារិស៊ីនោះ នាងក៏យកដបថ្មកែវដាក់ប្រេងក្រអូបចូលមក