Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:36 - Khmer Christian Bible

36 មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​អញ្ជើញ​ព្រះយេស៊ូ​ឲ្យ​មក​បរិភោគ​ជាមួយ​ ពេល​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​នោះ​ហើយ​ ព្រះអង្គ​ក៏​អង្គុយ​នៅ​តុ​អាហារ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 មាន​ម្នាក់​ក្នុង​ពួកផារិស៊ី បាន​អញ្ជើញ​ព្រះយេស៊ូវ​ទៅ​សោយ​ជាមួយ​គាត់ ព្រះអង្គ​ក៏​យាង​ចូលទៅ​ក្នុង​ផ្ទះ​របស់​ពួកផារិស៊ី​នោះ ហើយ​រួមតុអាហារ​ជាមួយ​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 មាន​ម្នាក់​ក្នុង​ពួក​ផារិស៊ី បាន​យាង​ព្រះ‌អង្គ​ទៅ​សោយ​អាហារ​ជា​មួយ​គាត់ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ផារិស៊ី​នោះ ហើយ​គង់​រួម​តុ​ជាមួយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​បាន​យាង​ព្រះ‌យេស៊ូ​ទៅ​សោយ​ព្រះ‌ស្ងោយ ព្រះអង្គ​ក៏​យាង​ទៅ​ផ្ទះ​បុរស​នោះ ហើយ​គង់​រួម​តុ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 មាន​ពួក​ផារិស៊ី​ម្នាក់​ទូល​សូម​ទ្រង់ ឲ្យ​សោយ​ជា​មួយ​នឹង​គាត់ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ ក្នុង​ផ្ទះ​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

36 មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ បាន​អញ្ជើញ​អ៊ីសា​ទៅ​ពិសា​អាហារ អ៊ីសា​ក៏​ទៅ​ផ្ទះ​បុរស​នោះ ហើយ​នៅ​រួម​តុ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង




លូកា 7:36
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​បាន​ទូល​សូម​ឲ្យ​ព្រះអង្គ​បរិភោគ​អាហារ​ជាមួយ​គាត់​ ព្រះអង្គ​ក៏​ចូល​ទៅ​អង្គុយ​នៅ​តុ​អាហារ។​


នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​យាង​ទៅ​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​អ្នក​ដឹកនាំ​ខាង​គណៈ​ផារិស៊ី​ម្នាក់​ ពួកគេ​តាម​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ដិត​ដល់​


ឯ​កូន​មនុស្ស​បាន​មក​ទាំង​បរិភោគ​ និង​ផឹក​ តែ​អ្នក​រាល់គ្នា​និយាយ​ថា​ មើល៍​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី​ ល្មោភ​ផឹក​ ជា​មិត្ត​របស់​ពួក​អ្នក​ទារ​ពន្ធដារ​ និង​មនុស្ស​បាប​


ប៉ុន្ដែ​ប្រាជ្ញា​ត្រូវ​បាន​បញ្ជាក់​ថា​ត្រឹមត្រូវ​ដោយសារ​ផល​ផ្លែ​វា​ទាំង​អស់»។​


ហើយ​មើល៍​ នៅ​ក្រុង​នោះ​មាន​ស្ដ្រី​ម្នាក់​ជា​មនុស្ស​បាប​ ហើយ​កាល​បាន​ដឹង​ថា​ ព្រះយេស៊ូ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ក្នុង​ផ្ទះ​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ នាង​ក៏​យក​ប្រេង​ក្រអូប​មួយ​ដប​មក​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម