Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បង្កើត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ប៉ុន្តែ​ប្រាជ្ញា​ត្រូវបាន​បញ្ជាក់ថាសុចរិត ដោយ​កូន​ទាំងអស់​របស់​វា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ប៉ុន្ដែ​ប្រាជ្ញា​ត្រូវ​បាន​បញ្ជាក់​ថា​ត្រឹមត្រូវ​ដោយសារ​ផល​ផ្លែ​វា​ទាំង​អស់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ទទួល​ស្គាល់​ថា ប្រាជ្ញា​ញាណ​របស់​អុលឡោះ​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន»។

សូមមើលជំពូក ចម្លង




លូកា 7:35
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ សម្រាប់​រៀន​ឲ្យ​បាន​ប្រាជ្ញា តើ​មាន​ប្រ‌យោជន៍​អ្វី បើ​គេ​គ្មាន​ចិត្ត​ចង់​រៀន​សោះ?


អ្នក​ណា​ដែល​មាន​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​យល់​សេចក្ដី​ទាំង​នេះចុះ អ្នក​ណា​ដែល​មាន​គំនិត​វាង​វៃ ចូរ​ឲ្យ​អ្នក​នោះ​ស្គាល់​សេចក្ដី​ទាំង​នេះ​ទៅ។ ដ្បិត​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​ទៀង​ត្រង់​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ តែ​មនុស្ស​ទុច្ចរិត​នឹង​ជំពប់​ដួល​ក្នុង​ផ្លូវ​នោះ​វិញ។:៚


ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក តែ​គេ​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប!" ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​ខ្លួន​បង្កើត»។


(កាល​ប្រជា‌ជន​ទាំង​អស់ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធ​បាន​ឮ​សេចក្ដី​នេះ គេ​ក៏​ប្រកាស​ថា ព្រះ‌ទ្រង់​សុចរិត ដោយ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។


កូន​មនុស្ស​បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក ហើយ​អ្នក​រាល់​គ្នា​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប"។


មាន​ម្នាក់​ក្នុង​ពួក​ផារិស៊ី បាន​យាង​ព្រះ‌អង្គ​ទៅ​សោយ​អាហារ​ជា​មួយ​គាត់ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ផារិស៊ី​នោះ ហើយ​គង់​រួម​តុ​ជាមួយ​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម