ក្រោយពីបានដេញអារក្សចេញហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ ទាំងពោលថា៖ «នៅស្រុកអ៊ីស្រាអែល មិនដែលឃើញមានការអស្ចារ្យដូច្នេះសោះ»។
លូកា 4:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាថា៖ «តើពាក្យសម្ដីនេះជាអ្វី? ដ្បិតលោកបង្គាប់វិញ្ញាណអសោចិ៍ ទាំងមានអំណាច និងចេស្ដា ហើយវាក៏ចេញទៅ»។ ព្រះគម្ពីរខ្មែរសាកល មនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល ហើយនិយាយគ្នាទៅវិញទៅមកថា៖ “តើពាក្យសម្ដីនេះជាអ្វី? លោកបញ្ជាពួកវិញ្ញាណអសោចដោយសិទ្ធិអំណាច និងមហិទ្ធិឫទ្ធិ ហើយពួកវាក៏ចេញទៅ!”។ Khmer Christian Bible ពួកគេគ្រប់គ្នាមានសេចក្ដីកោតស្ញប់ស្ញែង ក៏និយាយគ្នាថា៖ «តើពាក្យសំដីនេះជាអ្វី បានជាលោកបញ្ជាពួកវិញ្ញាណអាក្រក់ដោយសិទ្ធិអំណាច និងឫទ្ធានុភាព ហើយពួកវាក៏ចេញមកដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសម្ដីរបស់លោកនេះអីក៏ពូកែម៉្លេះ មើល៍លោកមានអំណាច និងឫទ្ធានុភាពអាចបញ្ជាទៅវិញ្ញាណអាក្រក់ឲ្យវាចេញ ហើយវាធ្វើតាម»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាក៏នឹកស្ងើចក្នុងចិត្ត ទាំងសួរគ្នាថា តើពាក្យបែបយ៉ាងណានេះ ដែលលោកបង្គាប់ដល់វិញ្ញាណអសោចិ៍ ដោយអំណាចនឹងឫទ្ធិបាន ហើយវាក៏ចេញទៅដូច្នេះ អាល់គីតាប មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសំដីរបស់អ្នកនេះអីក៏ពូកែម៉្លេះ មើល៍គាត់មានអំណាច អាចបញ្ជាទៅអ៊ីព្លេសឲ្យវាចេញ ហើយវាធ្វើតាម»។ |
ក្រោយពីបានដេញអារក្សចេញហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ ទាំងពោលថា៖ «នៅស្រុកអ៊ីស្រាអែល មិនដែលឃើញមានការអស្ចារ្យដូច្នេះសោះ»។
គេទាំងអស់គ្នាមានសេចក្ដីអស្ចារ្យ ហើយគេសួរគ្នាទៅវិញទៅមកថា៖ «តើស្អីហ្នឹង? សេចក្តីបង្រៀនថ្មីនេះមានអំណាចម៉្លេះ! លោកបញ្ជាពួកវិញ្ញាណអាក្រក់ ហើយវាក៏ស្តាប់បង្គាប់លោក»។
គេនឹកប្លែកក្នុងចិត្តជាខ្លាំងពន់ពេក ដោយពាក្យថា៖ «លោកបានធ្វើការទាំងអស់សុទ្ធតែល្អ គឺលោកបានប្រោសទាំងមនុស្សថ្លង់ឲ្យស្តាប់ឮ ហើយមនុស្សគឲ្យនិយាយបាន»។
គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។
ដែលព្រះអង្គបានយាងចូលទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិ ចុះចូលនឹងព្រះអង្គទាំងអស់។