កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។
លូកា 23:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកពីឡាត់ក៏មានប្រសាសន៍ទៅកាន់ពួកសង្គ្រាជ និងមហាជនថា៖ «ខ្ញុំមិនឃើញថាមនុស្សនេះមានទោសអ្វីសោះ»។ ព្រះគម្ពីរខ្មែរសាកល ពីឡាត់ក៏មានប្រសាសន៍នឹងពួកនាយកបូជាចារ្យ និងហ្វូងមនុស្សថា៖ “ខ្ញុំរកមិនឃើញទោសអ្វីក្នុងមនុស្សនេះឡើយ”។ Khmer Christian Bible លោកពីឡាត់ក៏និយាយទៅពួកសម្ដេចសង្ឃ និងបណ្ដាជនថា៖ «ខ្ញុំមិនឃើញថា បុរសម្នាក់នេះមានទោសសោះ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជាចារ្យ* និងបណ្ដាជនថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោកពីឡាត់មានប្រសាសន៍ដល់ពួកសង្គ្រាជ នឹងបណ្តាមនុស្សថា ខ្ញុំមិនឃើញជាមនុស្សនេះមានទោសអ្វីសោះ អាល់គីតាប លោកពីឡាតក៏ពោលទៅកាន់ពួកអ៊ីម៉ាំ និងបណ្ដាជនថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ!»។ |
កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។
លោកពីឡាត់សួរគេថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ចូរឆ្កាងវាទៅ!»
លោកមានប្រសាសន៍ទៅគេជាគម្រប់បីដងថា៖ «តើមនុស្សនេះបានធ្វើអាក្រក់អ្វី? ខ្ញុំមិនឃើញមានហេតុអ្វីគួរឲ្យស្លាប់ឡើយ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងគាត់ទៅ»។
លោកពីឡាត់ទូលសួរព្រះអង្គទៀតថា៖ «អ្វីទៅជាសេចក្តីពិតនោះ?»។ ក្រោយពីលោកមានប្រសាសន៍ដូច្នេះហើយ លោកក៏ចេញទៅជួបពួកសាសន៍យូដាម្តងទៀត ប្រាប់គេថា៖ «ខ្ញុំមិនឃើញថាអ្នកនេះមានទោសអ្វីឡើយ។
ប៉ុន្ដែ ទូលបង្គំយល់ឃើញថា គាត់មិនបានប្រព្រឹត្តដែលសមនឹងស្លាប់នោះឡើយ ហើយពេលគាត់បានសូមរើក្តីទៅព្រះចៅអធិរាជ នោះទូលបង្គំក៏សម្រេចថានឹងបញ្ជូនគាត់។
ព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងរាល់គ្នា ទ្រង់បានតម្កើងព្រះយេស៊ូវ ជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយកាលលោកពីឡាត់សម្រេចថានឹងលែងព្រះអង្គ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលព្រះអង្គទៀតផង។
ដ្បិតគួរឲ្យមានសម្តេចសង្ឃយ៉ាងនេះសម្រាប់យើង ដែលទ្រង់បរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង បានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត។
គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។
ព្រះអង្គមិនបានធ្វើបាបសោះ ក៏មិនឃើញមានកិច្ចកលនៅក្នុងព្រះឱស្ឋរបស់ព្រះអង្គឡើយ
ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតរងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនាំយើងទៅរកព្រះ។ ព្រះអង្គត្រូវគេធ្វើគុតខាងសាច់ឈាម តែបានប្រោសឲ្យរស់ខាងវិញ្ញាណវិញ