ឯមនុស្ស នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួច ពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ គឺក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
លូកា 23:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គេនឹងចាប់ផ្តើមនិយាយទៅភ្នំធំថា "សូមរលំមកលើយើងមក!" ហើយទៅភ្នំតូចថា "សូមគ្របមកលើយើងមក!" ព្រះគម្ពីរខ្មែរសាកល ពេលនោះ គេនឹងចាប់ផ្ដើមនិយាយនឹងភ្នំថា: ‘រលំលើយើងមក!’ ហើយនិយាយនឹងទីទួលថា: ‘គ្របលើយើងមក!’។ Khmer Christian Bible ពេលនោះពួកគេនឹងចាប់ផ្ដើមនិយាយទៅកាន់ភ្នំនានាថា សូមធ្លាក់សង្កត់យើងទៅ ហើយនិយាយទៅទីទួលនានាទៀតថា សូមគ្របលើយើងទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលនោះ គេនឹងនិយាយទៅភ្នំថា “ចូររលំសង្កត់ពីលើយើងខ្ញុំមក! ចូរជួយលាក់ខ្លួនយើងខ្ញុំផង!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេនឹងចាប់តាំងនិយាយទៅភ្នំធំថា សូមឲ្យរលំមកលើយើងវិញ ហើយទៅភ្នំតូចថា សូមគ្របមកលើយើងចុះ អាល់គីតាប នៅពេលនោះ គេនឹងនិយាយទៅភ្នំថា “ចូររលំសង្កត់ពីលើយើងខ្ញុំមក! ចូរជួយលាក់ខ្លួនយើងខ្ញុំផង!”។ |
ឯមនុស្ស នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួច ពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ គឺក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះ របស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ និងប្រចៀវ។
ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺអំពើបាបរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញចោល។ បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា សូមគ្របបាំងពួកយើងផង ហើយពោលទៅកាន់ភ្នំតូចៗថា សូមធ្លាក់មកលើយើងមក!
ដ្បិតបើគេធ្វើដូច្នេះដល់ដើមឈើស្រស់ទៅហើយ ចុះទម្រាំបើដើមឈើស្ងួតវិញ នោះតើនឹងមានអ្វីកើតឡើងទៅ?»។
ទាំងអង្វរទៅភ្នំ និងថ្មថា៖ «សូមធ្លាក់មកលើយើងខ្ញុំ ដើម្បីបំបាំងយើង ពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមផង
នៅគ្រានោះ មនុស្សចង់បានសេចក្ដីស្លាប់ ប៉ុន្តែ មិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ។