Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:30 - Khmer Christian Bible

30 ពេល​នោះ​ពួកគេ​នឹង​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​ភ្នំ​នានា​ថា​ សូម​ធ្លាក់​សង្កត់​យើង​ទៅ​ ហើយ​និយាយ​ទៅ​ទីទួល​នានា​ទៀត​ថា​ សូម​គ្រប​លើ​យើង​ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ពេលនោះ គេ​នឹង​ចាប់ផ្ដើមនិយាយ​នឹង​ភ្នំ​ថា​: ‘រលំ​លើ​យើង​មក​!’ ហើយ​និយាយ​នឹង​ទីទួល​ថា​: ‘គ្រប​លើ​យើង​មក​!’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 នៅ​គ្រា​នោះ គេ​នឹង​ចាប់​ផ្តើម​និយាយ​ទៅ​ភ្នំ​ធំ​ថា "សូម​រលំ​មក​លើ​យើងមក!" ហើយ​ទៅ​ភ្នំ​តូច​ថា "សូម​គ្រប​មក​លើ​យើង​មក!"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 នៅ​ពេល​នោះ គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា “ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក! ចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 នៅ​គ្រា​នោះ គេ​នឹង​ចាប់​តាំង​និយាយ​ទៅ​ភ្នំ​ធំ​ថា សូម​ឲ្យ​រលំ​មក​លើ​យើង​វិញ ហើយ​ទៅ​ភ្នំ​តូច​ថា សូម​គ្រប​មក​លើ​យើង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 នៅ​ពេល​នោះ គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា “ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក! ចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង!”។

សូមមើលជំពូក ចម្លង




លូកា 23:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​កាល​ដើម​ឈើ​នៅ​ស្រស់​នៅ​ឡើយ​ ពួកគេ​ធ្វើ​ការ​ទាំង​នេះ​ទៅ​ហើយ​ ចុះ​ពេល​ដើម​ឈើ​ក្រៀម​ នោះ​តើ​នឹង​មាន​អ្វី​កើត​ឡើង?»​


ទាំង​និយាយ​ទៅ​ភ្នំ​ និង​ថ្ម​ថា៖​ «ចូរ​ធ្លាក់​មក​លើ​យើង​ ហើយ​បំបាំង​យើង​ពី​ព្រះភក្រ្ត​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ និង​ពី​សេចក្ដី​ក្រោធ​របស់​កូនចៀម​ចុះ​


នៅ​គ្រា​នោះ​ មនុស្ស​នឹង​ស្វែង​រក​សេចក្ដី​ស្លាប់​ ប៉ុន្ដែ​រក​មិន​បាន​ឡើយ​ ពួកគេ​នឹង​ចង់​ស្លាប់​ណាស់​ ប៉ុន្ដែ​សេចក្ដី​ស្លាប់​នឹង​រត់​គេច​ពី​ពួកគេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម