ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា ហើយអានមើលចុះ នឹងគ្មានសត្វណាមួយនេះខានមក ហើយគ្មានណាមួយឥតគូឡើយ ដ្បិតព្រះឧស្ឋរបស់ព្រះអង្គបានបង្គាប់ហើយ ព្រះវិញ្ញាណព្រះអង្គក៏បានប្រមូលមកដែរ។
លូកា 16:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំឆ្លើយថា "គេមានលោកម៉ូសេ និងពួកហោរាហើយ ចូរឲ្យគេស្តាប់តាមលោកទាំងនោះចុះ"។ ព្រះគម្ពីរខ្មែរសាកល “ប៉ុន្តែអ័ប្រាហាំនិយាយថា: ‘បងប្អូនរបស់អ្នកមានម៉ូសេ និងបណ្ដាព្យាការីហើយ ចូរឲ្យពួកគេស្ដាប់តាមលោកទាំងនោះចុះ’។ Khmer Christian Bible ប៉ុន្ដែលោកអ័ប្រាហាំប្រាប់ថា ពួកគេមានលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលហើយ ចូរឲ្យពួកគេស្ដាប់អ្នកទាំងនោះចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំឆ្លើយថា “បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ពួកព្យាការីហើយ ឲ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកអ័ប្រាហាំឆ្លើយថា គេមានលោកម៉ូសេ នឹងពួកហោរាហើយ ចូរឲ្យគេស្តាប់តាមលោកទាំងនោះចុះ អាល់គីតាប អ៊ីព្រហ៊ីមឆ្លើយថា “បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់ម៉ូសា និងពាក្យប្រៀនប្រដៅរបស់ពួកណាពីហើយ ឲ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ”។ |
ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា ហើយអានមើលចុះ នឹងគ្មានសត្វណាមួយនេះខានមក ហើយគ្មានណាមួយឥតគូឡើយ ដ្បិតព្រះឧស្ឋរបស់ព្រះអង្គបានបង្គាប់ហើយ ព្រះវិញ្ញាណព្រះអង្គក៏បានប្រមូលមកដែរ។
ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរអ្នករាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលមានផ្លូវណាដែលល្អ រួចដើរតាមផ្លូវនោះចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង តែគេប្រកែកថា៖ យើងរាល់គ្នាមិនព្រមដើរតាមទេ។
មានក្រឹត្យវិន័យ និងទំនាយរបស់ពួកហោរា រហូតមកដល់លោកយ៉ូហាន តាំងពីនោះមក គេបានផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះទូទៅ ហើយមនុស្សទាំងអស់កំពុងតែខំប្រឹងចូល។
បន្ទាប់មក ព្រះអង្គក៏ស្រាយន័យសេចក្តីដែលចែងអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ឲ្យគេស្តាប់ ចាប់ពីគម្ពីរលោកម៉ូសេ និងគម្ពីរហោរារៀងមក។
គេក៏យកគម្ពីរហោរាអេសាយមកថ្វាយព្រះអង្គ។ ព្រះអង្គបានបើកគម្ពីរ ហើយរកឃើញកន្លែងដែលមានចែងទុកមកថា៖
ព្រោះតាំងពីចាស់បុរាណមក គេប្រកាសពីលោកម៉ូសេនៅគ្រប់ទីក្រុងទាំងអស់ ហើយក៏បានអានរាល់ថ្ងៃសប្ប័ទ នៅក្នុងសាលាប្រជុំដែរ»។
អ្នករាល់គ្នាដែលចង់នៅក្រោមបន្ទុកក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ?