Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:29 - អាល់គីតាប

29 អ៊ីព្រ‌ហ៊ីម​ឆ្លើយ​ថា “បង​ប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ម៉ូសា និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ពួក​ណាពី​ហើយ ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 “ប៉ុន្តែ​អ័ប្រាហាំ​និយាយថា​: ‘បងប្អូនរបស់អ្នក​មាន​ម៉ូសេ និង​បណ្ដា​ព្យាការី​ហើយ ចូរឲ្យ​ពួកគេ​ស្ដាប់តាម​លោកទាំងនោះ​ចុះ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ប៉ុន្ដែ​លោក​អ័ប្រាហាំ​ប្រាប់​ថា​ ពួកគេ​មាន​លោក​ម៉ូសេ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ហើយ​ ចូរ​ឲ្យ​ពួកគេ​ស្ដាប់​អ្នក​ទាំង​នោះ​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "គេ​មាន​លោក​ម៉ូសេ និង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​អប្រាហាំ​ឆ្លើយ​ថា “បងប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ពួក​ព្យាការី​ហើយ ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 លោក​អ័ប្រាហាំ​ឆ្លើយ​ថា គេ​មាន​លោក​ម៉ូសេ នឹង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ

សូមមើលជំពូក ចម្លង




លូកា 16:29
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ពិនិត្យ​មើល​ក្នុង​គីតាប​របស់អុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​សេចក្ដី​ដែល​មាន​ចែង ថា: «សត្វ​ទាំង​នោះ​នឹង​នាំ​គ្នា​មក ឥត​ខ្វះ​មួយ​ណា​ឡើយ គឺ​វា​ធ្វើ​តាម​បង្គាប់​អុលឡោះ​ទាំង​អស់​គ្នា ដ្បិត​រស​របស់​ទ្រង់ នឹង​ប្រមែ‌ប្រមូល​វា​មក។


ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខី‌ភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​បន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: «ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើម ដើម្បី​ឲ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អ រួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅ ចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។ ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា: “យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។


គីតាប​ហ៊ូកុំ និង​គីតាប​ណាព​បាន​ប្រៀន‌ប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ដល់។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក​មនុស្ស‌ម្នា​បាន​ឮ​ដំណឹង‌ល្អ អំពី​នគរ​អុលឡោះ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។


បន្ទាប់​មក អ៊ីសា​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក អំពី​គាត់​នៅ​ក្នុង​គីតាប​ទាំង​មូល ចាប់​ពី​គីតាប​ណាពី​ម៉ូសា​រហូត​ដល់​គីតាប​ណាពី​ទាំង​អស់។


គេ​បាន​យក​គីតាប​របស់​ណាព​អេសាយ​មក​ឲ្យ​អ៊ីសា អ៊ីសា​បើក​គីតាប​ត្រង់​អាយិត​មួយ ដែល​មាន​ចែង​ថា៖


ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​ហ៊ូកុំ​របស់​ម៉ូសា ដោយ​អាន​គីតាប​របស់​គាត់ រៀង​រាល់​ថ្ងៃ​ជំអាត់ នៅ​ក្នុង​សាលា​ប្រជុំ»។


បង​ប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ហ៊ូកុំ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​មិន​យល់​សេចក្ដី​ដែល​ហ៊ូកុំ​ចែង​ទុក​មក​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម