លូកា 15:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់មានចិត្តចង់ចម្អែតពោះ ដោយសម្បក ដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ។ ព្រះគម្ពីរខ្មែរសាកល គាត់ប្រាថ្នាចង់ចម្អែតពោះដោយសំបកផ្លែច័ន្ទគីរីដែលជ្រូកស៊ី តែគ្មានអ្នកណាឲ្យអ្វីដល់គាត់ឡើយ។ Khmer Christian Bible គាត់ចង់ចំអែតពោះដោយចំណីជ្រូកដែលជ្រូកកំពុងស៊ីខ្លាំងណាស់ ប៉ុន្ដែគ្មានអ្នកណាឲ្យអ្វីដល់គាត់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ចង់ចម្អែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាមានចិត្តចង់ចំអែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ អាល់គីតាប គាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។ |
សូមទតទៅខាងស្តាំមើល៍ ដ្បិតគ្មានអ្នកណាអើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានទីពឹងជ្រក គ្មានអ្នកណារវីរវល់នឹងព្រលឹងទូលបង្គំឡើយ។
អ្នកនោះស៊ីតែផេះទទេ ចិត្តដែលត្រូវបញ្ឆោតបាននាំគេឲ្យវង្វេង អ្នកនោះនឹងដោះព្រលឹងខ្លួនឲ្យរួចមិនបាន ក៏មិនចេះថា ខ្ញុំកាន់របស់ភូតភរនៅដៃស្តាំនោះឡើយ។
ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កម្លាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ? ចូរស្តាប់តាមយើងឲ្យអស់ពីចិត្តចុះ នោះអ្នកនឹងបានបរិភោគយ៉ាងឆ្ងាញ់ ដើម្បីឲ្យព្រលឹងអ្នកបានស្កប់ស្កល់ ដោយម្ហូបយ៉ាងថ្លៃវិសេស។
ឯអ្នករាល់គ្នា ពួកកូនចៅនៃស្រីដែលជាគ្រូនក្ខត្តឫក្ស គឺជាពូជរបស់អ្នកក្បត់ប្រពន្ធ និងស្រីពេស្យាអើយ ចូរមកជិតនេះចុះ។
ពួកអ្នកដែលធ្លាប់មានអាហារឆ្ងាញ់ៗបរិភោគ បែរជាត្រូវដាច់ពោះស្លាប់នៅតាមផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់រុងរឿង ក៏បែរជានៅគំនរផេះទៅវិញ។
អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់ ហើយចេះតែដេញតាមខ្យល់ពីទិសខាងកើតរាល់ថ្ងៃ គេចម្រើនសេចក្ដីភូតភរ និងអំពើឃោរឃៅ គេតាំងសញ្ញាជាមួយស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅស្រុកអេស៊ីព្ទ។
កុំឲ្យអ្វីដែលបរិសុទ្ធទៅឆ្កែ ក៏កុំបោះកែវមុក្តារបស់អ្នកនៅមុខជ្រូក ក្រែងលោវាជាន់ឈ្លី ហើយត្រឡប់មកខាំត្របាក់អ្នក»។
ដូច្នេះ គាត់ក៏ទៅបម្រើអ្នកស្រុកនោះម្នាក់ ហើយគេប្រើគាត់ឲ្យទៅឃ្វាលហ្វូងជ្រូកនៅឯវាល។
ពេលគាត់ភ្ញាក់ដឹងខ្លួន នោះក៏គិតថា "អ្នកបម្រើដែលស៊ីឈ្នួលរបស់ឪពុកខ្ញុំទាំងប៉ុន្មាន សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ ខ្ញុំជិតដាច់ពោះស្លាប់ហើយ។